郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោករ៉ូហានីប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា អំពើភេរវកម្មនឹងធ្វើឱ្យអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់បោះជំហានទៅមុខប្រកបដោយការប្តេជ្ញាចិត្តកាន់តែមុតមាំ

2020-11-29 15:15:57 cri

 ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា លោក​រ៉ូហានី​ប្រធានាធិបតី​អ៊ី​រ៉ង់​បាន​កាន់​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​លោក​Fakhri Zadehអ្នក​រូប​វិទ្យា​ផ្នែក​នុយគ្លេអ៊ែរ​ជាន់​ខ្ពស់​អ៊ីរ៉ង់​ដែល​ត្រូវ​សម្លាប់​ដោយ​សារ​រង​ការ​វាយ​ប្រហារ​ភេរវកម្ម។ លោក​បាន​ថ្លែង​ថា អំពើ​ភេរវកម្ម​មិន​អាច​រារាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​ទៀត​របស់​អ្នក​វិទ្យាសាស្រ្ត​អ៊ីរ៉ង់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឱ្យ​ពួក​គេមាន​ការ​ប្តេជ្ញាចិត្ត​កាន់​តែ​មុត​មាំ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​តាម​ផ្លូវ​របស់​លោក​Fakhri Zadeh។

      លោក​រ៉ូហានី​បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​លើក​នេះ​គឺ​ជា​លទ្ធផល​ដែល​សត្រូវ​មិន​អាច​ប្រឈម​នឹង​ការ​អភិវឌ្ឍ​ខាង​វិទ្យាសាស្រ្ត​របស់​អ៊ីរ៉ង់​និង​ត្រូវ​រង​បរាជ័យ​ជាបន្ត​បន្ទាប់​លើ​វិស័យ​នយោបាយ​ជា​ដើម ការ​វាយ​ប្រហារ​លើក​នេះ​បាន​លាត​ត្រដាង​នូវ​ភាព​ពិស​ពុលនិងចិត្ត​ប្រទូសរាយរបស់​ពួក​គេ។

      លោក​Khameneiមគ្គុទ្ទេសក៍​កំពូល​អ៊ី​រ៉ង់​បាន​ថ្លែង​នា​ថ្ងៃ​ដដែល​ថា គួរ​តែ​ផ្តន្ទាទោស​ជន​ល្មើស​នៃ​បទ​ឧក្រិដ្ឋ​ភេរវកម្ម៕

អ្នកបកប្រែ:郑磊

ពិភាក្សា()