ថ្ងៃទី២៧ខែវិច្ឆិកា ភូមិភាគស្វយ័តជនជាតិវីវូអឺស៊ីនជាំងបានបើកធ្វើសន្និសីទសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធស៊ីនជាំង ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៃស៊ីអិនអិនអាមេរិក ប្រធានគណៈកម្មការសុខាភិបាលភូមិភាគស្វយ័តស៊ីនជាំងបានថ្លែងថា ស៊ីនជាំងអនុវត្តតាមប្រព័ន្ធច្បាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩គ្រប់ផ្នែក បានទប់ស្កាត់ក្នុងកម្រិតអតិបរមានូវការរីករាលដាលនៃជំងឺឆ្លង ក៏ដូចជាបានខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនគ្រប់ជនជាតិផងដែរ។
ប្រធានគណៈកម្មការសុខាភិបាលភូមិភាគស្វយ័តស៊ីនជាំងបានថ្លែងទៀតថា តាំងពីផ្ទុះជំងឺឆ្លងមក ករណីឆ្លងជំងឺកូវីដ១៩នៅស៊ីនជាំងពាក់ព័ន្ធដល់ជនជាតិជាច្រើន ។នៅក្រោមការគាំទ្រនិងណែនាំរបស់គណៈកម្មាធិការជាតិសុខាភិបាលចិន ស៊ីនជាំងបានប្រកាន់ខ្ជាប់ការប្រមូលផ្តុំករណីឆ្លងជំងឺ ប្រមូលផ្តុំអ្នកជំនាញ ប្រមូលផ្តុំប្រភពធនធាននិងប្រមូលផ្តុំកម្លាំងជួយសង្រ្គោះ ដើម្បីខំប្រឹងយ៉ាងពេញទំហឹងក្នុងការជួយសង្រ្គោះអ្នកជំងឺគ្រប់រូបដោយមិនស្តាយបង់តម្លៃណាក៏ដោយ។ យោងទៅតាមគោលនយោបាយពាក់ព័ន្ធ នឹងមិនយកសោហ៊ុយទាំងអស់របស់ករណីឆ្លងជំងឺនិងករណីឆ្លងជំងឺដែលគ្មានរោគសញ្ញាក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ពិភាក្សា()