ថ្ងៃទី៣០ខែវិច្ឆការ លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកសម្ពោធ“វេទិកាទីក្រុងប៉េកាំង- តូក្យូ”លើកទី១៦。
លោកWangYi បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យថ្មីនៃព័ត៌មានភាវូវនីយកម្មនិងភាពវៃឆ្លាត ប្រព័ន្ធសារព័ត៌មានសាធារណៈនិងបណ្តាញទំនាក់ទំនងសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលស្គាល់ និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានទំនួលខុសត្រូវពិសេសផងដែរ។លោកបានស្នើថា ប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរ ទី១ត្រូវស្វែងរកការពិត ដើម្បីបង្ហាញស្ថានភាពជាក់ស្តែងឱ្យបានពេញលេញនៅពេលផ្សាយព័ត៌មានអំពីប្រទេសគូខាងម្ខាង។ទី២ គឺបញ្ជូនភាពរាប់អានគ្នា គួរតែរំលងភាពខុសគ្នារវាងរបបសង្គមនិងញាណទស្សនៈរបស់ប្រទេសទាំងពីរ ហើយប្រកាន់ខ្ជាប់នូវបរិយាបន្ននិងអាកប្បកិរិយារាប់អានគ្នាដើម្បីជំរុញប្រជាជននៃប្រទេសទាំងពីរឱ្យស្គាល់គ្នានិងយល់គ្នាទៅវិញទៅមក។ទី៣គឺត្រួសត្រាយអនាគតជាមួយគ្នា សង្ឃឹមថាប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរនឹងមានចក្ខុវិស័យវែងឆ្ងាយ ផ្ដោតទៅលើអនាគត ប្រមូលផ្តុំថាមពលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការចិន - ជប៉ុន ហើយបង្ហាញចក្ខុវិស័យថ្មីនៃការអភិវឌ្ឍអាស៊ីនិងពិភពលោក៕
ពិភាក្សា()