邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក ស៊ី ជីនភីង ផ្ញើសំបុតឆ្លើយតបជូនបុគ្គលិកចាស់របស់ទីភ្នាក់ងារបោះពុម្ភអប់រំប្រជាជនដោយបានសង្កត់ធ្ងន់ថា ត្រូវខិតខំរៀបចំសៀវភៅបង្រៀនប្រកបដោយគុណភាពខ្ពស់

2020-11-30 15:20:41

 

      ពេលថ្មីៗនេះ ​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​​​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ​ប្រធានរដ្ឋ និងជាប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​​ បាន​​ផ្ញើ​សំបុត្រ​ឆ្លើយតប​ ជូន​បុគ្គលិក​ចាស់​​ដែល​បាន​​ចូលនិវត្ត​មួយចំនួន​របស់​ ទីភ្នាក់ងារ​បោះពុម្ភ​អប់រំ​ប្រជាជន​​ ​ដើម្បី​សួរសុខទុក្ខ​បុគ្គលិក​ទាំងអស់​ផង  ​ក៏ដូចជា​លើកឡើង​នូវ ​សេចក្តីរំពឹងទុក​​ដ៏ខ្លាំង​​ចំពោះ​ការងារ​​និព័ន្ធ រៀបចំ ​ស្រាវជ្រាវ និង​បោះពុម្ភ​សៀវភៅ​បង្រៀន​ផង​។​

      លោក ស៊ី ជីនភីង ​បាន​សង្កត់ធ្ងន់​ថា   ​ក្នុង​ផែនការ​អភិវឌ្ឍ​សតវត្សរ៍​របស់​ប្រទេស​ ​ការអប់រំ​ជា​មូលដ្ឋាន​។​ ​សង្ឈឹម​ថា​ទីភ្នាក់ងារ​​បោះពុម្ភ​​អប់រំ​ប្រជាជន​​​ព័ន្ធ​ជុំវិញ​​​ភារកិច្ច​​មូលដ្ឋាន​នៃ​ការអប់រំ​​ ​ដែល​ផ្តោត​​លើ​​សិលធម៌​ ​ប្រកាន់​ខ្ជាប់​ទឹសដៅ​នយោបាយ​ដ៏​ត្រឹមត្រូវ​  ​​ផ្សព្វ​ផ្សាយ​​ប្រពៃណី​ល្អ​  ​ជំរុញ​ការធ្វើ​កំណែទម្រង់​និង​ច្នៃប្រឌិតថ្មី  ​ខិតខំ​និពន្ធ​​សៀវភៅ​​បង្រៀន​ប្រកប​ដោយគុណភាព​ខ្ពស់​ ដែល​នឹងជួយ​លើកកម្ពស់​កម្រិត​បញ្ញា ​និង​ពង្រឹង​​ស្មារតី​​ ចាក់ឬសគល់កាន់តែស៊ីជ្រៅ​ ​ដើម្បី​ផ្តល់​វិភាគទាន​កាន់តែ​ច្រើន​ក្នុង​ការ​បណ្តុះ​បណ្តាល​ស្ថាបត្យករ​ ​អ្នកបន្តវេន​នៃ​​សង្គមនិយម​​  ​​ដែល​អភិវឌ្ឍ​រីកចម្រើន​ដោយ​គ្រប់ជ្រុងជ្រោយ ​ទាំង​វិស័យ​សិលធម៌ ​ប្រាជ្ញា ​កីឡា ​វប្បធម៌ ​និងពលកម្ម​ ​ ​ដើម្បី​​កសាង​ប្រទេស​​​ខ្លាំង​​ក្នុង​វិស័យ​អប់រំ​៕​​

អ្នកបកប្រែ:邓倩

ពិភាក្សា()