刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

គ្រួសារជាង៩លាន៩សែន៨ម៉ឺននៅភូមិភាគស្វយ័តវៃវូអឺXinjiangបានប្រើប្រាស់ម៉ែត្រអគ្គិសនីវៃឆ្លាត

2020-11-30 15:43:11 cri

   តាម​ស្ថិតិ​ថ្មី​បំផុត​នៃ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ភូមិភាគស្វយ័ត​វៃវូអឺ​Xinjiang​នៃ​បណ្តាញ​អគ្គិសនី​ជាតិ​ចិន​បាន​ឱ្យ​ដឹងថា​ ​គិតរហូត​ដល់​បច្ចុប្បន្ន ​គ្រួសារ​៩លាន​៩​សែន​៨​ម៉ឺន​១ពាន់៦រយ​​នៅ​​តំបន់​អាជីវកម្ម​នៃ​បណ្តាញ​អគ្គិសនី​Xinjiang​បាន​ប្រើប្រាស់​ម៉ែត្រអគ្គិសនី​វៃ​ឆ្លាត​។​

    លោក​ZhangJianwen​អ្នកទទួលខុសត្រូវ​ស្ថាប័នមានពាក់ព័ន្ធ​នៃ​ក្រុមហ៊ុន​អគ្គិសនី​ភូមិភាគស្វយ័ត​វៃវូអឺ​Xinjiang​នៃ​បណ្តាញ​អគ្គិសនី​ជាតិ​ចិន​បាន​ថ្លែងថា​ ​គ្រួសារ​ក្នុង​តំបន់​អាជីវកម្មនៃ​បណ្តាញ​អគ្គិសនី​Xinjiang​បាន​​ប្រើប្រាស់​ម៉ែត្រ​អគ្គិសនី​វៃឆ្លាត​ នេះ​បាន​បង្ហាញ​ថា គ្រួសារ​ទាំង​នេះ​​អាច​​ទិញ​អគ្គិនសី​យ៉ាង​ងាយស្រួល​ដោយ​មិន​បាច់​ចេញ​ពី​ផ្ទះ​។សហគ្រាស​បណ្តាញ​អគ្គិសនី​ក៏​អាច​​ប្រើប្រាស់​បច្ចេកទេស​វែកញែក​ផ្នែក​ទិន្នន័យធំ​ ​ដើម្បី​រៀបចំ​ចាត់​ចែង​​តួលេខ​គ្រប់ប្រភេទ​នៃ​ម៉ែត្រ​អគ្គិសនី​វៃ​ឆ្លាត​ ​បំពេញ​ភារកិច្ច​កាន់​តែ​ល្អ​ប្រសើរ​ ដូច​ជា​ជួសជុល​ជា​បន្ទាន់​ ​ទិញ​​អគ្គិសនី​ជា​ដើម៕

អ្នកបកប្រែ:刘妍

ពិភាក្សា()