邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លទ្ធផលនៃការធ្វើតេស្តិ៍វីរុសកូវីដ19របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអូទ្រីសគឺ វិជ្ជមាន

2020-11-30 10:35:10

       អ្នកនាំពាក្យ​របស់​លោកស្រី Klaudia Tanner ​​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អូទ្រីស​​បាន​ថ្លែង​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា​ថា   ​លោកស្រីរដ្ឋមន្ត្រី​​បាន​ធ្វើ​តេស្តិ៍​វីរុស​កូវីដ​19 ​នៅ​ថ្ងៃដដែល ​ហើយ​ទទួល​បាន​លទ្ធផល​​វីជ្ជមាន។

      ទីភ្នាក់ងារ​ព័ត៌មាន​អូទ្រីស​បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ថា   ​លោកស្រីរដ្ឋមន្ត្រី​ធ្លាប់​​ទាក់ទងផ្ទាល់​ជាមួយ​ករណី​វីជ្ជមាន​​ ​ដូច្នេះ​បាន​​នៅ​ដាច់​ដោយឡែក​​នៅ​ផ្ទះ​ចាប់ពី​ថ្ងៃទី ១៩ ​ខែវិច្ឆិកា​ ​មុននេះ ​លទ្ធផល​នៃ​ការធ្វើ​តេស្តិ៍​វីរុស​សុទ្ធតែ​អវិជ្ជមាន​។ ​លោកស្រី​​ Tanner ​ឥឡូវ​​សុខភាព​ល្អ​ ​មិនទាន់​​​មាន​​​រោគសញ្ញា​ជំងឺ​ទេ ​​លោកស្រី​នឹង​​

​​នៅ​ដាច់​ដោយឡែក​​នៅ​ផ្ទះ​បន្តទៀត​ ​នឹង​បំពេញ​កាតព្វកិច្ច​តាម​របៀប​អនឡាញ​។​

      លោកស្រី​​ Tanner ​​ជា​រដ្ឋមន្ត្រី​រូបទី២ នៃ​ទីស្តីការគណរដ្ឋមន្ត្រី​​អូទ្រីស​ ដែល​បាន​ឆ្លង​​វីរុស​កូវីដ​19​​ ។ ​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូទ្រីស​បាន​​ឆ្លង​វីរុស​កូវីដ​19​​កាលពី​​ពាក់​កណ្តាល​ខែ​តុលា​កន្លងទៅ​នេះ​​ ​៕​​

 

អ្នកបកប្រែ:邓倩

ពិភាក្សា()