孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កិច្ចប្រជុំលើកទី៤នៃក្រុមគណៈកម្មាធិការដ្ឋធម្មនុញស៊ីរីរៀបចំនៅក្រុងហ្សឺណែវកាលពីថ្ងៃទី៣០ខែខែវិច្ឆិកា​ អង្គការសហប្រជាជាតិរំពឹងថាគ្រប់ភាគីជំរុញការដោះស្រាយបញ្ហាស៊ីរីដោយនយោបាយ

2020-11-30 14:29:30

កិច្ចប្រជុំលើកទី៤នៃក្រុមគណៈកម្មាធិការដ្ឋធម្មនុញស៊ីរីរៀបចំនៅក្រុងហ្សឺណែវកាលពីថ្ងៃទី៣០ខែខែវិច្ឆិកា​  អង្គការសហប្រជាជាតិរំពឹងថាគ្រប់ភាគីជំរុញការដោះស្រាយបញ្ហាស៊ីរីដោយនយោបាយ

​    តាមការប៉ាន់ប្រមាណ​  កិច្ចប្រជុំលើកទី៤នៃក្រុមគណៈកម្មាធិការដ្ឋធម្មនុញស៊ីរីនឹងរៀបចំនៅវិមានpalace of nationsនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី៤ខែធ្នូ។ថ្ងៃទី២៩ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់​  លោកGeir​​​  Pedersen​  បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីបញ្ហាស៊ីរីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា​​ រំពឹងថា​គ្រប់ភាគីប្រកាន់ខ្ជាប់ទំនុកចិត្តគ្នា ជំរុញឱ្យដោះស្រាយបញ្ហាស៊ីរីតាមនយោបាយ។

​   ​   លោកGeir​​​  Pedersen   បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលថា​​​​​   កិច្ចប្រជុំនៃក្រុមគណៈកម្មាធិការដ្ឋធម្មនុញស៊ីរីជុំនេះប្រហែលនឹងផ្តល់­ឱកាសមួយ  ផ្តោតលើការគ្រោងផែនការដោះស្រាយបញ្ហាដោយនយោបាយសន្តិភាពសម្រាប់សង្គ្រាមជិត១០ឆ្នាំនៅប្រទេសស៊ីរី។លោកGeir​​​បានរំពឹងថា​​​​   ការចរចាជុំថ្មីមួយនេះនឹងទទួលបានការវិវឌ្ឍតាមសេចក្តីសម្រេចចិត្តលេខ​​​ ២២៥៤នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការឈប់បាញ់និងដោះស្រាយការប៉ះទង្គើចស៊ីរីដោយនយោបាយ​ ដើម្បីឱ្យប្រជាជនស៊ីរីរាប់លាននាក់ដែលកំពុងរងទុក្ខវេទនាអាចមើលឃើញក្តីសង្ឃឹម៕

 

អ្នកបកប្រែ:孔思琦

ពិភាក្សា()