郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFRComment#បទវិភាគ៖លើសពី៦ភាគរយ ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងកម្លាំងជាក់ស្តែងរបស់ចិន

2021-03-06 14:47:27 cri

មហាសន្និបាត​សភា​ដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ប្រចាំ​ឆ្នាំ​បាន​សម្ពោធ​បើក​លោក លីខឺឈាងនាយក​រដ្ឋមន្ត្រីចិនបាន​ធ្វើ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិនក្នុ​ងមហាសនិ្នបាត ។ ​  ​ល្បឿន​កំណើន​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ​នេះ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ទូទៅ​ពិភពលោក ត្រូវបាន​ប្រទេស​ចិន​​កំណត់ថា នឹង​លើស​ពី​៦ភាគរយ ​​ពេលមុន​នេះ ការប៉ានប្រមាណភាគច្រើនរបស់មជ្ឈដ្ឋាន​ខាង​ក្រៅចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិន​គឺខ្ពស់ជាង៦ភាគរយ​ ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ គឺ​ឆ្នាំ​នេះ​ប្រទេស​ចិន​នឹង​កើន​ឡើង​៨.១ភាគរយ ។ ប៉ុន្តែ​ ប្រទេស​ចិន​កំណត់​ល្បឿន​កំណើន​សេដ្ឋកិច្ច​លើស​ពី​៦​ភាគរយ​ គឺមាន​ន័យ​ថា ៦ភាគរយ​ជា​តួលេខ​ទាប​បំផុត ថែមទាំង​ដាក់​ពាក្យ​ “លើសពី” ដែល​ខុស​គ្នា​នឹង​ “ប្រហែល​”ដែល​បាន​ចែង​នៅឆ្នាំ​មុនៗ ដូច្នេះ ល្បឿន​កំណើន​សេដ្ឋកិច្ច​ចិន​ជាក់​ស្តែង​ក្នុង​ឆ្នាំ​នេះ​ ប្រហែល​នឹង​ខ្ពស់​ជាង​តួលេខ​នេះ ។

នៅឆ្នាំ​២០២០ ប្រទេស​ចិន​មិន​បាន​ប្រកាស​គោលដៅអំពី​ល្បឿន​កំណើន​សេដ្ឋកិច្ច​ចិន​ទេ ប៉ុន្តែ​ក្នុង​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ឆ្នាំ​នេះ បាន​លេច​ចេញ​តួលេខ​ល្បឿន​កំណើន​សេដ្ឋកិច្ច​ចិន​ម្តង​ទៀត នេះ​មិន​មែន​ជា​រឿង​ដែល​នឹកមិន​ដល់​នោះ​ទេ ហើយ​នេះគឺ​ជា​ព្រឹត្តិការណ៍​ដែល​បាន​គិត​ពិចារណា​ដល់​សភាពការណ៍​ជាក់​ស្តែង​នាពេលបច្ចុប្បន្ន។ ហេតុអ្វីបានជានៅឆ្នាំ​២០២០ ប្រទេស​ចិន​មិនបាន​កំណត់​ល្បឿន​កំណើន​សេដ្ឋកិច្ច​ដែលខុស​ប្លែក​ពីធម្មតា នេះ​គឺ​ជា​ចំណាត់​ការ​ពិសេស​ក្នុ​ងគ្រាពិសេស ។ នៅកាល​នោះ ​ជំងឺ​កូវីដ​១៩​កំពុង​​រីក​រាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ទូទាំង​ពិភពលោក សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​មិន​ប្រាកដ​ប្រជា​កម្រិត​ខ្ពស់ សេដ្ឋកិច្ច​ចិន​ដែល​បាន​រួមបញ្ចូល​គ្នា​យ៉ាង​ស៊ីជម្រៅ​ជា​មួយ​សេដ្ឋកិច្ច​សកល​ ក៏​រង​ការ​ប្រឈម​មិន​តិច​ទេ ។ ការ​កំណត់​គោលដៅ​មួយ​ដែល​មិន​សម​ស្រប​នឹង​សភាពការណ៍​ជាក់​ស្តែង មិន​ប្រសើរ​ជាង​មិន​កំណត់​តួលេខ​ល្បឿន​កំណើន​សេដ្ឋកិច្ច​ នេះទើប​ជា​ទង្វើ​ដែល​មាន​ទំនួល​ខុស​ត្រូវ ។

ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាពបាន​ខុស​គ្នា​យ៉ាង​ស្រឡះហើយ ។ សេដ្ឋកិច្ច​ចិន​បាន​វិល​ត្រឡប់​ទៅរក​ភាព​ប្រក្រតី​ឡើង​វិញ សន្ទស្សន៍​សេដ្ឋកិច្ច​សំខាន់ៗ​កើន​ឡើង​ជា​ទូទៅ ដោយ​ឡែក ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ចិន​បាន​វាយ​ទម្លុះ១រយ​ទ្រីលាន​យាន់​ប្រាក់​ចិន​ បាន​ក្លាយ​ជា​អង្គភាព​សេដ្ឋកិច្ចសំខាន់​​តែ​មួយ​គត់នៅលើ​ពិភពលោក​ដែល​បាន​សម្រេច​បាន​នូវ​កំណើន​វិជ្ជមាន ។ ដូច្នេះ ប្រទេស​ចិន​មាន​លក្ខខណ្ឌដ៏គ្រប់​គ្រាន់​សម្រាប់​កំណត់​ល្បឿន​កំណើន​សេដ្ឋកិច្ច​តាម​សភាពការណ៍​ជាក់​ស្តែង​របស់​ខ្លួន​ ។

ការធ្វើសកលភាវូបនីយកម្ម​​សេដ្ឋកិច្ច​ចិន​មាន​កម្រិត​ខ្ពស់ណាស់ ទន្ទឹម​នឹង​នេះ​ ក៏មាន​កម្លាំងចលករផ្ទៃក្នុងយ៉ាង​ខ្លាំងផងដែរ ថែម​ទាំង​មាន​ឧត្តមភាព​ខាង​ប្រព័ន្ធ​របប ដូច្នេះ​ ប្រទេស​​ចិន​​មាន​សមត្ថភាព​ចម្រុះ​សម្រាប់​ទប់ទល់នឹង​ការ​ប្រឈម​គ្រប់​បែប​យ៉ាង ក្នុង​ន័យ​រក្សា​បាន​នូវ​ការ​វិវឌ្ឍរីក​ចម្រើន​និង​ស្ថិរភាព ។ ព្រម​ពេល​ជា​មួយ​គ្នានេះ បច្ចុប្បន្ន​សង្គម​ចិន​មាន​ជំនឿ​ចិត្ត​ខ្លាំង​បំផុត​បន្ទាប់​ពី​បាន​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ ខណៈនេះពិភពលោក​ក៏​មាន​សុទិដ្ឋិនិយម​ថែ​ម​ទៀត​ចំពោះ​ប្រទេស​ចិនផង​ដែរ ។ រហូតដល់​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន​នាំ​គ្នា​ពិភាក្សា​ថា ផលិតផលក្នុង​ស្រុក​សរុប​របស់​ចិន​ប្រហែល​នឹង​លើសពី​អាមេរិកមុនពេលកំណត់​នៅ​ឆ្នាំ​២០២៨ ។​

ប្រើគិត​ពិចារណា​ដល់​សភាពការណ៍​ជាក់​ស្តែង​របស់​ចិន​ តួលេខ៦ភាគរយ​នេះ​មិន​សូវ​ខ្ពស់​ទេ ប្រការដែលសំខាន់ជាងនេះទៅទៀត​គឺ​ពាក្យ “លើសពី”  ពាក្យ​នេះ​បង្ហាញពី​ចំណុចយកចិត្តទុកដាក់ចំពោះ​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ​នេះ ហើយ​ក៏​ជា​គោលដៅ​នៃ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ប្រជាជន​ចិន​ផង​ដែរ ។ សេដ្ឋកិច្ច​ចិន​ដែល​មាន​ទំហំ​១រយ​ទ្រីលាន​យាន់​ប្រាក់ចិន​ នឹង​បន្ត​រក្សា​ល្បឿន​កំណើន​លឿន​បំផុត​ក្នុង​ចំណោ​ម​អង្គភាព​សេដ្ឋកិច្ច​សំខាន់ៗ​នៅលើ​ពិភពលោកទាំងមូល ហើយ​​ល្បឿន​កំណើន​សេដ្ឋកិច្ច​ចិន​ ជា​តួលេខ​លេច​ធ្លោ​បំផុត​សម្រាប់​ឱ្យ​ពិភពលោក​យល់​ដឹងពីសង្គមនិយម​ចិន​ ។

មិន​បាច់​សង្ស័យ​ឡើយ គ្មាន​លទ្ធផល​ណា​មួយ​អាច​ទទួល​បាន​ដោយ​ងាយ​នោះទេ ឆ្នាំ​នេះ ប្រជាជន​ចិន​នឹង​បន្ត​បត់​ដៃអាវ​ឡើងនិង​ខិត​ខំតស៊ូ​ជា​បន្ត​ទៀត !

#CCFRComment#បទវិភាគ៖លើសពី៦ភាគរយ ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងកម្លាំងជាក់ស្តែងរបស់ចិន_fororder_03061

#CCFRComment#បទវិភាគ៖លើសពី៦ភាគរយ ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងកម្លាំងជាក់ស្តែងរបស់ចិន_fororder_03062

#CCFRComment#បទវិភាគ៖លើសពី៦ភាគរយ ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងកម្លាំងជាក់ស្តែងរបស់ចិន_fororder_03063

 

អ្នកបកប្រែ:郑磊

ពិភាក្សា()