邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#AboutXi# គំនិតថ្មីនៅក្នុងប្រយោគបុរាណចិន៖ អណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់យូរៗទៅក៏នឹងជីកដល់ទីជម្រៅ/លោកតាល្ងង់រំកិលភ្នំ 凿井者/愚公移山

2021-05-01 15:22:37

រឿង​នេះ​ស្តីអំពី​​ស្មារតី​​តស៊ូ​​ព្យាយាម​៖​​

      កាល​ពី​ព្រេងនាយ​​  ​ ​មាន​លោកតា​មួយ​ឈ្មោះ​​តាល្ងង់​  ​មាន​ផ្ទះ​នៅ​​ជ្រលងភ្នំ ​ ​​គាត់​ចង់​ឱ្យ​ការធ្វើដំណើរ​មានភាពងាយ​ស្រួល​ ​ក៏​បាន​នាំ​កូននិងចៅ​ ​ ​ទៅ​ជីក​គាស់​​ដី​​ភ្នំ​ដើម្បី​​រំកិល​ភ្នំ​ខ្ពស់​​ដែល​បាំង​នៅ​ពី​​មុខ​ផ្ទះ។ ​  ​ ​អ្នកផ្សេង​​ចំអក​​ឱ្យ​តាល្ងង់​ថា​​៖ ​ “​តាម​កម្លាំង​​តា​ឯង​ ​ម្តេច​អាច​រំកិល​​​ភ្នំ​​កើត?​” ​  ​តាល្ងង់​​ឆ្លើយ​ថា​៖ ​“  ​បើ​ខ្ញុំ​ស្លាប់​​កូន​ខ្ញុំ​នឹង​បន្ត ​ជីក  ​​កូន​​ខ្ញុំ​នឹង​មាន​កូន​ទៀត​​   ​ ​ចៅជំនាន់​ក្រោយៗ​នឹង​​បន្ត​ជីក​ទៀត  ​​  ​​ ​ទី​បំផុត​​​អាច​រំកិល​​ភ្នំ​​នេះ​មិន​ខាន​​។​​ ​” ​រឿងព្រេង​និទាន​នេះ​ត្រូវ​បាន​ជនជាតិចិន​​និយាយ​តៗ​​ពីជំនាន់​បុរាណ​​​ ​ដែល​​តាម​ភាសាចិន​អានថា ​ ​ 愚公移山 ​/លោកតាល្ងង់​រំកិល​ភ្នំ​។

 

     ​នយោបាយ​លុបបំបាត់​ភាពក្រីក្រ​ដោយ​រើ​លំនៅដ្ឋាន​​ទៅកន្លែង​ផ្សេង​របស់​ប្រទេសចិនថ្មី ​ ​ត្រូវ​បាន​គេ​សម្គាល់​ថា​  ​ជា​រឿងព្រេង​ “លោកតា​ល្ងង់​​រំកិល​ភ្នំ​” ​ក្នុង​​សម័យ​​បច្ចុប្បន្ន​​។ ​​កាលពី​​ទសវត្សរ៍​​ឆ្នាំ​1990 ​​ប្រជាជន​នៅ​តំបន់​ស៊ីហៃគូ ​នៃ​ភូមិភាគ​ស្វយ័ត​ជនជាតិ​ហួយ​ នីងស្សា ​​របស់​ចិន​ ​បាន​​រើ​​ទីលំនៅ​​ពី​​តំបន់ភ្នំ​ដាច់ស្រាយ​ដ៏​​ក្រ​​​ខ្សត់ ​​ ​មករស់នៅ​តំបន់​មាត់ទន្លេ​​លឿង​វិញ ​ដោយ​មាន​ទំនុកចិត្ត​លើ​នយោបាយ​ជួយ​លុប​បំបាត់​ភាពក្រី​ក្រ​របស់​រដ្ឋាភិបាល​។ ​តាមរយៈ​ការតស៊ូ​ព្យាយាម​ ​ពួក​គេបាន​​អភិវឌ្ឍ​​ “​ឆ្នេរ​​ខ្សាច់​ស្ងួត “ ​​​ដែល​​ពីដើម​មាន​ខ្យល់​បក់​ឃើញតែ​ធូលី​ហុយ​   ​ឱ្យ​ក្លាយទៅជា​ “ឆ្នេរ​ខ្សាច់​មាស​” ​ដែល​សម្បូរ​ពណ៌​ខៀវ​និង​បៃតង​​​។​​

 

       នេះជា​រូបភាព​អតីតកាល​និង​បច្ចុប្បន្នកាល​​របស់​ភូមិ មីននីង  ​។ ​កាលពីខែមេសា​ឆ្នាំ​១៩៩៧ ​លោក ស៊ី ជីនភីង ដែល​​កាលនោះ​ជា​លេខាធិការ​រង ​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​នៅ​ខេត្ត​ហ្វូជៀន  ​​បាន​លើកសំណើរ​​ឱ្យ​ នីងស្យ៉ា ​និង​ ហ្វូជៀន  ​សហការគ្នា​ធ្វើ​​ការរើ​ទី​លំនៅដ្ឋាន​​ក្រីក្រ​ ​ទៅកន្លែង​ផ្សេង​ ​ដើម្បី​លុប​បំបាត់ភាពក្រីក្រ  ​​និង​បង្កើត​ជា​​ភូមិ​មីននីង​ ។ ​កាលពី​ខែ​កក្កដា​ ឆ្នាំ ២០១៦  ​​លោកស៊ីជីនភីង ​អគ្គលេខាធិការ​ ​នៃ​គណៈកម្មធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ទៅ​ត្រួត​ពិនិត្យ​ការងារ​នៅ​ឃុំ​មីននីង  ​​ប្រជាជន​​ទីនោះ​​​ភាគច្រើន​​​បាន​ចេញផុតពីភាពក្រីក្រ​។​

 

     ភ្នំ​ពូន​ឡើង​ពី​ដីមួយធុង​​រហូត​​ខ្ពស់​ដល់ទីកំពូល ​​អណ្តូង​ចាប់ផ្តើមពី​ការជីក​​រណ្តៅ​រាក់​យូរៗទៅ​ក៏នឹងជីកដល់​ទី​ជម្រៅ​​​។​ លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​ចូលចិត្ត​ដកស្រង់​ឃ្លា​ប្រយោគ​នេះ​ដើម្បី​លើកទឹកចិត្ត​យុវជន​ចិន ​ឱ្យ​​ចាប់ផ្តើម​តស៊ូ​​ពី​មូលដ្ឋាន ​​សម្រេច​ក្តីសុបិន​​របស់​ខ្លួន ​​រហូត​ដល់​ការកសាង​​សមទ្ធិផល​​នៃ​ឆាក​ជីវិត​។​

 

      មិនថា​​រឿងឯកជន​ក្តី​ ​កិច្ចការ​រដ្ឋ​ក្តី ​​ធ្វើ​ពាណិជ្ជកម្ម​​ក្តី ឬក៏​អភិបាលកិច្ច​ ​​ប្រជាជន​ចិន​បាន​ចងចាំ​​ការណែនាំ​នៃ​ប្រយោគ​នេះ​រហូត​៖ ​​ការចាប់ផ្តើម​​ធ្វើ​​រឿង​ទាំងឡាយ​ណា​​សុទ្ធតែ​​ពិបាក  ​ក៏ប៉ុន្តែ​​ឱ្យ​តែ​ខំធ្វើ​​ពីមូលដ្ឋាន​ ​ឱ្យ​តែ​ប្រកាន់ខ្ជាប់​មិន​ងាករេ​ និង​​តស៊ូ​​ព្យាយាម​​យ៉ាង​ខ្លាំង​ក្លា  ​​​មុខជា​អាច​ទទួល​​ជោគជ័យ​ជា​មិនខាន​។​​

 

      សម្រាប់​ប្រទេស​ជា​ច្រើន​ ​ប្រវត្តិសាស្ត្រ​និង​​សមិទ្ធផល​អភវិឌ្ឍន៍​ក្នុង​រាប់សិបឆ្នាំ​កន្លង​មក​នេះ​ ក៏​អាច​បូកសរុប​ដោយ​ខ្លឹមសារ​នៃ​​ប្រយោគ​ចិន​នេះ​ផងដែរ​។ ​យើង​សុទ្ធតែ​ទទួលបាន​ឯករាជ្យជាតិ​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី២ ​​ ​សមិទ្ធផល​អភិវឌ្ឍន៍​ជាតិ​ចាប់ផ្តើម​ពី​បាតដៃ​ទទេ​។​ ​​ឥឡូវនេះ ​​ប្រទេសចិន​បាន​លុប​បំបាត់​ភាពក្រីក្រ​ខ្លាំង​បំផុត​ទាំងស្រុង​ក្រោម​ការដឹកនាំ​នៃ​បក្ស​កុម្មុយនិស្ត​ចិន  ​ដែល​បាន​បញ្ជាក់​​ថា  ​​ឱ្យ​តែ​​កំណត់​គោលដៅ​ច្បាស់លាស់ ​ រួច​ខិតខំ​តស៊ូ​ឥត​រា​ថយ  ​ ​ប្រទេស​អាស៊ី​អាហ្វ្រិក​​​ក៏​នឹង​​អាច​ឱ្យ​​​ប្រជាជន​យើង​​មាន​ជីវភាព​ល្អ​ទាំង​អស់គ្នា​ផងដែរ​៕​​

អ្នកបកប្រែ:邓倩

ពិភាក្សា()