翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាតសមាជិកបណ្ឌិត្យសភាវិទ្យាសាស្រ្តចិនលើកទី ២០ មហាសន្និបាតសមាជិកបណ្ឌិត្យសភាវិស្វកម្មចិនលើកទី ១៥ និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១០ នៃសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបើកធ្វើនៅទីក្រុងប៉េកាំង លោកស៊ីជីនភីង ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ

2021-05-28 21:21:52 cri

      នៅព្រឹកថ្ងៃទី ២៨ ខែឧសភា មហាសន្និបាត​សមាជិកបណ្ឌិត្យសភា​វិទ្យាសាស្រ្ត​ចិនលើក​ទី ២០ មហាសន្និបាត​សមាជិកបណ្ឌិត្យ​សភាវិស្វកម្ម​ចិន​លើក​ទី ១៥ ​និង​មហាសន្និបាត​តំណាងទូទាំង​ប្រទេស​នៃសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនលើក​ទី ១០ បានបើក​ធ្វើ​​នៅទីក្រុង​ប៉េកាំង។លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​បានថ្លែងសុន្ទរកថា​គន្លឹះ​ដោយ​គូសបញ្ជាក់ថា គួរតែ​ប្រកាន់​ខ្ជាប់​ការ​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​មាន​ឯករាជ្យ​ភាព​និង​ភាពខ្លាំងក្លា​ជា​ការទ្រទ្រង់​ជាយុទ្ធសាស្រ្ត​សម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ ឈរលើ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​ អនុវត្ត​នូវ​គំនិតអភិវឌ្ឍន៍​ថ្មី បង្កើត​និម្មាបនកម្ម​អភិវឌ្ឍ​ថ្មី ជំរុញការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់ ស្របទៅតាម​ជួរមុខ​ផ្នែក​បច្ចេកវិទ្យា​ជាសកល ស្របទៅតាម​​ទីផ្សារសេដ្ឋកិច្ចដ៏សំខាន់ ស្របទៅតាម​តម្រូវការ​ធំនិង​សំខាន់​របស់ប្រទេសជាតិ និងស្របទៅតាម​អាយុជីវិតនិង​សុខភាព​របស់ប្រជាជន អនុវត្ត​យ៉ាង​ស៊ីជម្រៅ​នូវ​យុទ្ធសាស្រ្ត​ស្តីពី​ការ​ធ្វើ​ឱ្យ​ប្រទេស​ងើបឡើង​វិញ​ដោយ​ការអប់រំវិទ្យាសាស្រ្ត យុទ្ធសាស្រ្ត​ស្តីពី​ការ​ធ្វើ​ឱ្យ​ប្រទេស​មានកម្លាំងខ្លាំងក្លា​ដោយ​ធនធានមនុស្ស និង​យុទ្ធសាស្រ្ត​ស្តីពី​ការ​ជំរុញ​ការអភិវឌ្ឍ​ដោយ​នវានុវត្តន៍ ស្វែងយល់ពីស្ថានភាពទូទៅ ក្តាប់ជាប់​កាលានុវត្តភាព ប្រឈម​នឹង​បញ្ហាដោយផ្ទាល់​ ខិតខំពុះពារឧបសគ្គ ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធជាតិ​ខាង​ការ​ច្នៃប្រឌិតថ្មី​ ពន្លឿន​ការ​កសាង​ប្រទេស​ដោយ​បច្ចេកវិទ្យា និង​សម្រេច​ការ​ធ្វើ​ឱ្យ​បច្ចេកវិទ្យាកម្រិតខ្ពស់មានឯករាជ្យភាព​និង​ភាពខ្លាំងក្លា ៕

 

អ្នកបកប្រែ:翟茜茜

ពិភាក្សា()