王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះខ្លឹមសារពាក់ព័ន្ធនឹងចិនក្នុងអ្វីដែលហៅថា «គម្រោងច្បាប់ស្តីពីការច្នៃប្រឌិតថ្មីនិងប្រកួតប្រជែងរបស់អាមេរិកឆ្នាំ ២០២១ »

2021-06-10 17:02:22 cri

     ថ្ងៃទី ​៩ខែមិថុនា ​លោក​វ៉ាងវិនពីន​ អ្នកនាំពាក្យក្រសួងការបរទេសចិន​បាន​ថ្លែងក្នុង​សន្និសីទ​កាសែតជាប្រចាំថា ​​ខ្លឹមសារពាក់ព័ន្ធនឹង​ចិន​ក្នុងអ្វីដែលហៅ​ថា «គម្រោង​ច្បាប់​ស្តីពីការច្នៃប្រឌិតថ្មី​និង​ប្រកួតប្រជែង​របស់​អាមេរិក​ឆ្នាំ​ ២០២១ » ដែលទើប​ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​អនុម័តនោះ​បាន​មួលបង្កាត់​ការពិត​ ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងចិន​យ៉ាង​ធ្ងន់ធ្ងរលើបញ្ហា​ពាក់ព័ន្ធនឹងតៃវ៉ាន់ ​ហុងកុង ​ស៊ីនជាំង​និង​Xizang ​និង​មាន​ទស្សនៈ​ផល​បូកសូន្យរហូត ​ហេតុនេះប្រទេសចិន​សំដែងការប្រឆាំងយ៉ាងដាច់ខាត។

  ​​  លោក​វ៉ាងវិនពីនបានថ្លែង​ថា​ ​អាមេរិក​ចង់អភិវឌ្ឍបែបណា គឺជារឿង​របស់អាមេរិក​​​ សូម​កុំចាត់ទុកចិនជា​សត្រូវ​ក្នុងការស្រមៃ។​ ​ការពិតទៅ ​ការគំរាមកំហែងធំបំផុតសម្រាប់​អាមេរិក​គឺ​អាមេរិកខ្លួនឯងទៅវិញ។

      លោក​បាន​បញ្ជាក់​ថា​ ​ប្រទេសចិន​ប្រកាន់ខ្ជាប់នូវការដើរលើផ្លូវអភិវឌ្ឍន៍​ដោយ​សន្តិភាព​ជាប់រហូតមក ​គោលដៅនៃការអភិវឌ្ឍរបស់ចិន​គឺ​ធ្វើ​ឱ្យប្រជាជនចិនមានជីវភាពកាន់តែ​ល្អបវរ។​ ​គ្មានអ្នកណាអាចរឹបអូសសិទ្ធិអភិវឌ្ឍដោយ​សមហេតុផល​របស់ប្រជាជនចិន​នោះទេ​ ​ប្រទេសចិន​ខិតខំ​អភិវឌ្ឍ​ទំនាក់ទំនងជាមួយ​អាមេរិក​ដែល​មិន​ប៉ះទង្គិច​ ​មិន​បដិបក្ខ ​គោរព​គ្នា​ ​សហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ ​ជាមួយ​គ្នានេះដែរ ​នឹង​បន្ត​គាំពារ​យ៉ាង​មុតមាំ​នូវ​អធិបតេយ្យភាពជាតិ​ ​សន្តិសុខជាតិ​និង​ផលប្រយោជន៍ក្នុងការអភិវឌ្ឍ​៕

 

អ្នកបកប្រែ:王昭君

ពិភាក្សា()