孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖ការធ្វើទេសចរណ៍នៅតំបន់បដិវត្តចាស់របស់បក្សកុម្មុយនិស្តចិន គឺជាមធ្យោបាយល្អសម្រាប់ផ្សព្វផ្សាយប្រពៃណីបដិវត្តនៃបក្សកុម្មុយនិស្តចិនក្នុងយុគសម័យថ្មី

2021-06-10 09:47:25 cri

    ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​ការធ្វើទេសចរណ៍​នៅតំបន់​បដិវត្តចាស់ៗ​របស់​​បក្ស​កុម្មុយនិស្តចិន​បាន​ក្លាយជា​ទេសចរណ៍​មាន​ប្រជាប្រិយភាព​នៅ​តំបន់នានា​របស់​ចិន ។ ​តំបន់មួយចំនួន​បាន​រៀបចំ​ទេសចរណ៍​នៅតំបន់​បដិវត្តចាស់ៗ​ដែល​ពោរពេញ​ទៅដោយ​វប្បធម៌​មនុស្សជាតិ​គួបផ្សំ​ជាមួយនិង​ទេសភាពធម្មជាតិ​ដ៏ស្អាត​ ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍ផង​និង​​ផ្សព្វផ្សាយ​ស្មារតីបដិវត្តផង​ ​ពេល​អ្នកទេសចរណ៍​​​ទស្សនា​ទិដ្ឋភាព​ដ៏ស្រស់ស្អាត​ ក៏អាច​ស្វែងយល់ពី​ប្រវត្តិសាស្ត្រ​បដិវត្តនិង​​ចំណេះដឹង​បដិវត្តទៀត​ផង​របស់​បក្សកុម្មុយនិស្តចិន ។

    ពេល​និយាយដល់​ទេសចរណ៍​នៅតំបន់​បដិវត្ត​ចាស់ៗ​ មុនដំបូង ​អ្នកផង​ទាំងពួងនឹង​គិតដល់​សារមន្ទីររំលឹក​ការបើកធ្វើ​សមាជបក្ស​កុម្មុយនិស្តចិន​លើកទី១ ។ ​កាលពី​១០០ឆ្នាំមុន ​ទន្ទឹមនឹង​លទ្ធិរបស់​លោកម៉ាក្សនិយម​ផ្សព្វផ្សាយ​​​យ៉ាង​ទូលំទូលាយ​នៅប្រទេសចិន​ ដើម្បីបំពេញ​តម្រូវការនៃការ​អភិវឌ្ឍបដិវត្ត​របស់ចិន ​ឥស្សរជន​ឈានមុខ​មួយចំនួន​បាន​សម្រេចចិត្ត​បង្កើតបក្ស​កុម្មុយនិស្តចិន ។ ​ប៉ុន្តែការបង្កើត​បក្សកុម្មុយនិស្ត​ចិនមិនមែន​មាន​ភាពរលូន​នោះទេ​ ក្នុង​អំឡុងពេល​បើកធ្វើ​សមាជបក្ស​កុម្មុយនិស្តចិន​លើកទីមួយ​ប៉ូលិស​នៃ​តំបន់សម្បទាន​បារាំង​ឡោមព័ទ្ធ​ទីតាំង​កិច្ចប្រជុំ​ ដូច្នេះ ​នៅថ្ងៃចុងបំផុតនៃ​កិច្ចប្រជុំ​របស់​សមាជបក្ស​កុម្មុយនិស្តចិន​លើកទីមួយ​ អង្គប្រជុំបាន​ផ្ទេរទៅ​កាន់បឹង ​Nanhu ​ក្រុង Jiaxing ​ដើម្បីធ្វើកិច្ចប្រជុំ​បន្តទៀត ​កិច្ចប្រជុំលើកនេះ​​ទទួលបាន​ជោគជ័យ ​។ នៅ​សារមន្ទីររំលឹក​ការបើកធ្វើ​សមាជបក្ស​កុម្មុយនិស្តចិន​លើកទី១​ អ្នកទេសចរណ៍​​អាច​ស្វែងយល់ពី​ប្រវត្តិសាស្ត្រ​បក្សកុម្មុយនិស្ត​ចិនតាមរយៈ​ឯកសារ ​វត្ថុតាំងបង្ហាញ​ កាសែត​ ទស្សនាវដ្តី​ សៀវភៅនិង​រូបថត​ក្នុងគ្រប់​ដំណាក់កាល ​ដើម្បីរំលឹក​ឡើងវិញនូវ​ភាពលំបាកលំបិន​ដែលសមាជិក​បក្សកុម្មុយនិស្ត​ចិនបាន​ឆ្លងកាត់ក្នុង​រយៈពេល​១០០ឆ្នាំ​កន្លងមក ​។ កាលពី​ថ្ងៃទី១៦ខែមីនា​ឆ្នាំ២០២១ ​ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ​ នរោត្តម ​សីហមុនី​ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា​បានយាងទៅ​ទស្សនា​សារមន្ទីរ​រំលឹកការបើកធ្វើ​សមាជបក្ស​កុម្មុយនិស្តចិន​លើកទី១ហើយ​មាន​ព្រះរាជបន្ទូលថា ​ទីនេះ​គឺជាទីកន្លែង​ប្រកប​ដោយ​សារៈសំខាន់ខាង​នយោបាយនិង​ប្រវត្តិសាស្រ្ត ​ដែលជា​សក្ខីកម្មនៃ​ប្រវត្តិសាស្រ្ត​ដែល​បក្សកុម្មុយនិស្ត​ចិនពុះពារ​ការលំបាក​គ្រប់យ៉ាង​ដើម្បីកសាង​ប្រទេសនិង​បម្រើប្រជាជន ។

    នៅក្រុង​យ៉ានអានដែល​ជាតំបន់​បដិវត្ត​ចាស់ៗដ៏​ល្បីឈ្មោះ​របស់ប្រទេសចិន​ គិតមកទល់​បច្ចុប្បន្ននេះ​នៅមាន​តំបន់​បដិវត្តចាស់ៗ​ចំនួន៤៤៥​កន្លែង ដែល​ត្រូវគេ​ហៅថា ជា ​“បុរី​សារមន្ទីរបដិវត្ត​របស់ចិន” ។ ​នៅ​តំបន់​ Yangjialing ​នៃក្រុងយ៉ានអាន​មានលំនៅដ្ឋាន​ជាច្រើន​កន្លែង​ អ្នកទេសចរណ៍​អាច​ទៅទស្សនា​លំនៅដ្ឋានគុហា​ដែល​លោក​ម៉ៅសេតុង ​និងលោក​ចូវអឹនឡាយ​និងមេដឹកនាំ​ប្រទេសចិន​ជំនាន់មុន​ជាដើមធា្លប់​ស្នាក់នៅ ​ហើយអាច​ឃើញតុ ចាន និងចង្កឹះ​ដែលមេដឹកនាំ​ទាំងឡាយ​ប្រើប្រាស់​​ ប្រការទាំងនេះ​នឹងធ្វើឱ្យ​អ្នកទេសចរណ៍​កាន់តែ​យល់ដឹងពី​ស្មារតី​ក្រុងយ៉ានអាន​របស់សមាជិក​បក្សកុម្មុយនិស្តចិន​ដែលខិតខំ​ប្រឹងប្រែង​ដោយម្ចាស់ការ​ តស៊ូ​យ៉ាង​ស្វិតស្វាញ ​បម្រើប្រជាជន​​អស់ពី​ដួងចិត្ត ​ក៏ដូចជា​ស្មារតី​ត្រួសត្រាយ​​ឥតឈប់​ឈរ​នាសម័យ​នោះ ។

    សារមន្ទីររំលឹក​ការជួយ​​កូរ៉េខាងជើង​ប្រយុទ្ធ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​​​ជាសារមន្ទីរ​រំលឹកសង្គ្រាម​ដែលបង្ហាញ​ដោយគ្រប់​ជ្រុងជ្រោយ​ពីប្រវត្តិសាស្ត្រ​ជួយ​​​កូរ៉េខាងជើង​ប្រយុទ្ធ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​​​ ។ សារមន្ទីរនេះ​បាន​បង្ហាញពី​ប្រវត្តិសាស្ត្រ​ដ៏ត្រចះត្រចង់នៃ​សង្គ្រាម​និងចលនា​ជួយ​​កូរ៉េខាង​ជើង​ប្រយុទ្ធ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​តាមរយៈ​តាំងបង្ហាញ​គ្រប់បែបយ៉ាង ​។ សារមន្ទីរនេះ​មិនត្រឹមតែជា​មូលដ្ឋានអប់រំ​ការការពារជាតិ​នៃខេត្ត ​Liaoning ​ប៉ុណ្ណោះទេ​ ថែមទាំងក៏​ត្រូវ​ដាក់បញ្ចូល​ក្នុងបញ្ជីឈ្មោះ​នៃមូលដ្ឋាននិង​ជំរំអប់រំ​ជើងទីមួយ​របស់​ក្រសួងអប់រំចិន​សម្រាប់​ឱ្យសិស្ស​សាលាបឋមសិក្សានិង​មធ្យមសិក្សា​ទូទាំងប្រទេស​ចិន​ដកពិសោធន៍​និង​ទទួល​ការអប់រំ​ ។​ សារមន្ទីរនេះ​បាន​ផ្សព្វផ្សាយ​ស្មារតី​ជួយ​​​កូរ៉េខាងជើង​ប្រយុទ្ធ​ប្រឆាំង​នឹងសហរដ្ឋអាមេរិក​​​ទៅកាន់​អ្នកទេសចរណ៍​ហើយបាន​បន្តវេន​ស្មារតី​បដិវត្ត​ដល់ជំនាន់ក្រោយ ។

    ប្រវត្តិសាស្ត្រ​បដិវត្តរបស់ចិន​ហាក់ដូចជា​​ជីវជាតិ​សម្រាប់​អប់រំប្រជាជន ​។ នៅ​តំបន់​បដិវត្ត​ចាស់ៗ​គ្រប់​​កន្លែង ​អ្នកទេសចរណ៍​អាចរំលឹកឡើង​វិញនូវដំណើរ​ដ៏រុងរឿង​របស់បក្ស​កុម្មុយនិស្តចិន​ផងហើយក៏អាច​ទទួល​អារម្មណ៍​ពីស្មារតី​របស់វីរបុរស​ដែលឆ្លងកាត់​យុគសម័យ​​ផងដែរ ។

    ការធ្វើទេសចរណ៍​នៅតំបន់​បដិវត្ត​ចាស់ៗក៏ជា​មធ្យោបាយ​ល្អ​សម្រាប់​ផ្សព្វផ្សាយ​ប្រពៃណីបដិវត្ត​នៃបក្សកុម្មុយនិស្ត​ចិនក្នុង​យុគសម័យថ្មី ៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()