刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិនឆ្លើយតបនឹងរឿងដែលអាមេរិកឃោសនាបំប៉ោងម្តងទៀតនូវបញ្ហាស្វែងរកប្រភពនៃវីរុសកូវីឌ១៩ថា បញ្ឈប់ការលេងល្បែងនយោបាយភ្លាម

2021-06-10 10:37:56 cri

ទាក់ទិន​នឹង​រឿង​ដែល​អាមេរិក​ឃោសនា​បំប៉ោង​ម្តង​ទៀត​នូវ​បញ្ហា​ស្វែង​រក​ប្រភព​នៃ​វីរុស​កូវីដ​១៩ ​លោក​WangWenbin​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​នា​ថ្ងៃទី​៩ ខែមិថុនា ​ថា ​ភាគី​អាមេរិក​ត្រូវ​បញ្ឈប់​ភ្លាម​នូវ​ការ​លេងល្បែង​នយោបាយ​ ​ទទួល​ទំនួល​ខុស​​ត្រូវ​របស់​ខ្លួន​។​ការ​ស្វែង​រក​ប្រភព​នៃ​វីរុស​កូវីដ​១៩​ដើម​ឡើយ​ជា​បញ្ហា​វិទ្យាសាស្ត្រមួយ ​ការ​ឆ្លៀប្រើ​ការ​ស្វែង​រក​ប្រភព​នៃ​វីរុស​កូវីដ​១៩​ ​ដើម្បី​ច្រាន​ចោល​ទំនួល​​ខុសត្រូវ ​វា​គ្រាន់​តែ​នឹង​រំខាន​និង​បំផ្លាញ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​ស្វែង​រក​ប្រភព​នៃ​វីរុស​កូវីដ​១៩​ ​ព្រម​និង​បំផ្លាញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ប៉ុណ្ណោះ។

លោក​WangWenbin​បន្ត​ទៀតថា​ ​អ្នក​នយោបាយ​និង​ប្រព័ន្ធសារព័ត៌មាន​មួយ​ចំនួន​របស់​ភាគី​អាមេរិក​​បាន​វាយប្រហារ​និង​លាប​ពណ៌​ដោយ​គ្មាន​ហេតុផល​ចំពោះ​របាយការណ៍​អំពី​ការ​​ស្វែង​រក​ប្រភព​​វីរុស​កូវីដ​១៩​នៃ​ក្រុម​អ្នក​ជំនាញ​ចម្រុះ​នៃ​អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​ចិន​ ​ហើយ​ប្រើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ធ្វើ “ការ​ស៊ើបអង្គេត​”។​ទង្វើ​ទាំង​នេះ​ដែល​ធ្វើ​ឱ្យ​រឿង​ទៅ​ជា​រឿង​នយោបាយ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាមេរិក​បង់​ថ្លៃ​យ៉ាង​ដំណំ​ ​ក៏​បាន​ជះឥទ្ធិពល​អវិជ្ជមាន​កាន់​តែ​ច្រើន​ឡើង​ៗ​សម្រាប់​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ផងដែរ៕

អ្នកបកប្រែ:刘妍

ពិភាក្សា()