王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

គណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បើកធ្វើកិច្ចប្រជុំប្រធានគណៈកម្មាធិការលើកទី ៩៥ ដើម្បីស្តាប់របាយការណ៍អំពីការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់និងគម្រោងពិភាក្សាពាក់ព័ន្ធ

2021-06-10 10:26:03 cri

      រសៀលថ្ងៃទី ​៩ខែមិថុនា ​គណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំង​ប្រទេស​ចិននីតិកាលទី  ១៣ ​បាន​បើកធ្វើ​កិច្ចប្រជុំប្រធានគណៈកម្មាធិការ​លើក​ទី​ ​៩៥​ ដើម្បី​ស្តាប់របាយការណ៍នៃគណៈកម្មការរដ្ឋធម្មនុញ្ញនិង​ច្បាប់​នៃសភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​ស្តីពីការពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ ដូចជា​សេចក្តីព្រាងច្បាប់​ប្រឆាំងនឹង​ការ​ដាក់ទណ្ឌកម្មបរទេស​ ​សេចក្តីព្រាងច្បាប់​សន្តិសុខទិន្នន័យ ​សេចក្តីព្រាង​ច្បាប់​ស្តីពីកំពង់ផែពាណិជ្ជកម្ម​សេរីខេត្តហៃណាន ​សេចក្តីព្រាងច្បាប់​ស្តីពីឋានៈនិង​ការធានាសិទ្ធិនិង​ផល​ប្រយោជន៍របស់​យោធិនជាដើម។

      កិច្ចប្រជុំបានសម្រេចដាក់សេចក្តីព្រាងច្បាប់ខាងលើជូនគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យពិភាក្សា​៕

 

អ្នកបកប្រែ:王昭君

ពិភាក្សា()