魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFRComment#បទវិភាគ៖ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បដិបក្ខគ្នាដើម្បីទប់ស្តាត់ការអភិវឌ្ឍរបស់ចិនដោយយកការប្រកួតប្រជែងធ្វើជាលេស

2021-06-10 17:11:57 cri

#CCFRComment#បទវិភាគ៖ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បដិបក្ខគ្នាដើម្បីទប់ស្តាត់ការអភិវឌ្ឍរបស់ចិនដោយយកការប្រកួតប្រជែងធ្វើជាលេស_fororder_0610柬评图片1

    ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​នវានុវត្តន៍​និង​ការប្រកួតប្រជែង​នៃ​អាមេរិក​កាលពី​ថ្ងៃទី ​៨ ​ខែមិថុនា ​ដើម្បី​ទប់​ស្តាត់​ការអភិវឌ្ឍ​របស់​ចិន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ដោយ​យក​នវានុវត្តន៍​និង​ការប្រកួតប្រជែង​ធ្វើជាលេស ​។​

    សេចក្តីព្រាងច្បាប់​នេះ​បានបង្កើត​ឡើង​លើ​មូលដ្ឋាន​ប្រមូលផ្តុំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ទប់​ស្តាត់​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​មួយចំនួន​ដែល​ជា​ផលិតផល​នៃ​ការ​ឃុបឃិតគ្នា​របស់​គណបក្ស​បាន​ចាត់ទុក​ប្រទេសចិន​ជា​"សត្រូវ"​លើ​គ្រប់​វិស័យ ​មួលបង្កាច់​ដោយ​ចេតនា​នូវ​មាគ៌ាអភិវឌ្ឍន៍​និង​គោលនយោបាយ​ជាតិ​និង​អន្តរជាតិ​របស់​ចិន ​ក៏ដូចជា​ឃោសនាបំប៉ោង​ពី​ការធ្វើ​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​ប្រទេសចិន ​រហូតដល់​បាន​ញុះញង់​ឱ្យ​ផ្តាច់​ទំនាក់ទំនង​និង​បង្ក​ភាពបដិបក្ខគ្នា​រវាង​ចិន​និង​អាមេរិក​ផងដែរ ​។ ​គំនិត​សង្រ្គាមត្រជាក់​និង​ទស្សនផល​បូកសូន្យ​របស់​សេចក្តីព្រាង​ច្បាប់​នេះ​មិន​សមស្រប​នឹង​ចរន្តយុគសម័យ​នោះទេ​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ​។ ​វា​មិន​ត្រឹម​តែ​បាន​មួលបង្កាច់​គំនិតដើម​នៃ​ការច្នៃប្រឌិតថ្មី​និង​ការប្រកួតប្រជែង​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏​ជា​ការជាន់ឈ្លី​និង​ការប្រមាថ​ចំពោះ​គោលការណ៍​ទីផ្សារ​ប្រកួតប្រជែង​ដោយ​សេរី​ដែល​ត្រូវ​បាន​អួតអាង​ដោយ​មនុស្ស​មួយចំនួន​របស់​អាមេរិក​ផងដែរ ​។​

    មនុស្សមួយចំនួន​របស់​អាមេរិក​បាន​ចាត់ទុក​សេចក្តីព្រាងច្បាប់​នេះ​ជា​"ថ្នាំស័ក្តសិទិ្ធ"​សម្រាប់​គាំពារ​អនុត្តរភាព​របស់ខ្លួន ​ប៉ុន្តែ​តាម​ពិតទៅ ​គឺ​ជា​ការ​ប្រើ​វិធី​ខុសឆ្គង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំបាក​នាពេល​បច្ចុប្បន្ន​ដោយ​មិនគិតពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ ​។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​កាន់តែ​ឃោសនាបំប៉ោង​ពី​"ការគំរាមកំហែង​របស់​ប្រទេសចិន" ​ក៏កាន់តែ​លាត​ត្រដាង​ឱ្យបាន​ច្បាស់​នូវ​អសម្ថតភាព​និង​ការ​ប៉ុនប៉ង​ចង់​ទម្លាក់​កំហុស​របស់​អ្នកនយោបាយ​អាមេរិក​មួយចំនួន ​។ ​យ៉ាងណាមិញ ​អ្វីដែល​ហៅថា ​សេចក្តី​ព្រាង​ច្បាប់​បដិបក្ខគ្នា​នេះ​ដាច់​ខាត​មិនអាច​សម្រេចបាន​នូវ​បំណងប្រាថ្នា​របស់​អ្នកនយោបាយ​អាមេរិក​ស្តីពី​"ការ​លើក​កម្ពស់​កម្លាំង​ប្រកួតប្រជែង​របស់​អាមេរិក​យ៉ាង​ឆាប់​រហ័ស​នោះទេ" ​។​ដោយឡែក​នា​ពេល​បច្ចុប្បន្ន​ដែល​បាន​និង​កំពុង​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ​ទង្វើ​ដែល​ប៉ុនប៉ង​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ចិន​តាម​រយៈ​ការតាក់តែងច្បាប់​ទាំងនេះ ​គ្មាន​អ្វី​គួរឱ្យ​សង្ស័យ​ឡើយ ​វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​ដ៏ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​និង​ការរីកចម្រើន​ទូទាំង​ពិភពលោក ​ហើយ​មុខជា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ជាមិនខាន ​។​

    តាមពិតទៅ ​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេសចិន​មិនមែន​ជំនួស​ឱ្យ​អាមេរិក​នោះទេ ​តែ​គឺ​ធ្វើ​ឱ្យ​ប្រជាជនចិន​មាន​ជីវភាពរស់នៅ​ប្រកបដោយ​សុខសុភមង្គល​និង​កាន់តែ​ល្អប្រសើរ​ឡើង ​។ ​ប្រទេសចិន​ស្វាគមន៍​ចំពោះ​ការប្រកួតប្រជែង​ដ៏វិជ្ជមាន​លើ​មូលដ្ឋាន​សច្ចភាព​និង​យុត្តិធម៌ ​ប៉ុន្តែ​បដិសោធ​ចំពោះ​ការប្រកួតប្រជែង​ដែល​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចេតនា​អាក្រក់​និង​ទស្សនផល​បូកសូន្យ ​ហើយ​មិន​អនុញ្ញាត​ឱ្យ​អ្នកណាម្នាក់​ដកហូត​សិទ្ធិ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ស្រប​ច្បាប់​របស់​ខ្លួនឯង​នោះ​ឡើយ ​។​

    អ្នកផងទាំងពូង​គួរតែ​មើលឃើញ​ថា ​ការដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​បដិបក្ខគ្នា​មិនអាច​រារាំង​ជំហាន​អភិវឌ្ឍន៍​ទៅមុខ​របស់​ប្រទេសចិន​នោះទេ ​ហើយ​កាន់​តែ​មិនអាច​រង្គោះរង្គើ​ដល់​ការបេ្តជ្ញាចិត្ត​របស់​ប្រជាជនចិន​ក្នុងការ​កសាង​ប្រទេស​ជាតិ​ប្រកប​ដោយ​ទំនើបភាវូបនីយកម្ម​សង្គមនិយម​ដោយ​គ្រប់ជ្រុងជ្រោយ​នោះឡើយ ​។ ​ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​ពិភពលោក​បាន​និង​កំពុង​ឋិតក្នុង​ភាពបម្រែបម្រួល​ដ៏ខ្លាំងក្លា ​ទង្វើ​របស់​អាមេរិក​បែបនេះ​បាន​ល្មើស​នឹង​និន្នាការ​សកល ​ពោល​គឺ ​មិនអាច​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជាទូទៅ​ជាដាច់ខាត ​ហើយ​ពិតជា​នឹង​ទទួលបរាជ័យ​ជាមិនខាន ​៕​

#CCFRComment#បទវិភាគ៖ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បដិបក្ខគ្នាដើម្បីទប់ស្តាត់ការអភិវឌ្ឍរបស់ចិនដោយយកការប្រកួតប្រជែងធ្វើជាលេស_fororder_0610柬评图片2

 

អ្នកបកប្រែ:魏伟

ពិភាក្សា()