邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិន ៖ ស្វាគមន៍មិត្តភក្តិគ្រប់មជ្ឈដ្ឋានបន្តតាមដានយកចិត្តទុកដាក់លើបក្សកុម្មុយនិស្តចិន

2021-06-10 15:31:26

      ពេលថ្មីៗនេះ​ ​លោកMartinJacques ​អ្នកស្រាវជ្រាវ​ល្បីឈ្មោះ​ប្រទេស​អង់គ្លេស​បាន​បង្ហោះ​អត្ថបទ​ថា ​​បក្ស​កុម្មុយនិស្ត​ចិន​​គ្មាន​អ្វី​គួឱ្យ​​សង្ស័យ​ទេ​ ​​គឺជា​គណៈបក្ស​នយោបាយ​ដ៏​ជោគជ័យ​បំផុត​ក្នុង​១០០ឆ្នាំ​ចុងក្រោយនេះ​។ ​ផ្អែក​លើ​លទ្ធផល​ផ្លែផ្កា​នាអតីតកាល ​សមត្ថភាព​អភិបាលកិច្ច ​និង​ធ្វើការកំណែទម្រង់ ​​បក្ស​កុម្មុយនិស្ត​ចិន​នឹង​បន្ត​ដឹកនាំ​ប្រទេស​ចិន​ឈានទៅមុខ​តទៅ​ទៀត​។ ​បស្ចឹម​ប្រទេស​បរាជ័យ​ខ្លាំង​ក្នុង​ការស្វែងយល់​ពី​​បក្ស​កុម្មុយនិស្ត​ចិន​។

      ទាក់​ទិន​នឹង​ករណី​នេះ ​លោក Wang Wenbin  ​អ្នកនាំពាក្យ​ការបរទេស​ចិន​​បាន​ថ្លែង​តប​នៅ​ថ្ងៃទី៩ មិថុនា​ថា   ​​ឥឡូវ​មនុស្ស​​លើ​លោក​កាន់តែ​ច្រើនឡើងៗ ​​បាន​​យកចិត្តទុកដាក់​និង​ស្រាវជ្រាវ​លើ​បក្ស​កុម្មុយនិស្ត​ចិន​។ ​វា​មិនមែន​ជា​​រឿង​ពិបាក​ទេ​បើ​ចង់​ស្វែងយល់​ពី​បក្ស​កុម្មុយនិស្ត​ចិន​និង​ប្រទេស​ចិន​ដ៏​ពិតប្រាកដ​  ​ឱ្យតែ​ប្រកាន់​អាកប្បកិរិយា​គោរពគ្នា​និង​ស្មើរភាព​។ ​ចិន​ស្វាគមន៍​មិត្ត​ភក្តិ​​គ្រប់​មជ្ឈដ្ឋាន​បន្ត​យកចិត្តទុកដាក់​បក្ស​កុម្មុយនិស្ត​ចិន ​​ក៏​ដូចជា​បន្ត​យកចិត្តទុកដាក់​បុព្វហេតុ​សង្គមនិយម​ប្រកប​ដោយ​​លក្ខណៈពិសេស​ចិន​។

     លោកបាន​បន្ថែម​ថា  ​បក្ស​កុម្មុយនិស្ត​ចិន​​បាន​​ដើរ​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​១០០ឆ្នាំ​មកហើយ​  ​ ​អ្វី​ដែល​​បក្ស​ប្រកាន់ខ្ជាប់ជានិច្ច​គឺ​ធ្វើកិច្ចការ​ដើម្បី​ប្រជាជន​ ​និង​ពឹងផ្អែកលើប្រជាជន​ ​ដូចនេះ​ទទួលបាន​ការគាំទ្រ​ទូលំទូលាយ​បំផុត​ពី​​​ប្រជាជន​ចិន​។ ​បក្ស​កុម្មុយនិស្ត​ចិន​ក៏​ជា​គណៈបក្ស​នយោបាយ​ដែល​តស៊ូ​ដើម្បី​ការវិវឌ្ឍរីកចម្រើន​នៃ​​​មនុស្សជាតិ​ដែរ ​  ។ ​ការអភិវឌ្ឍ​របស់​ប្រទេសចិន​បាន​ពង្រីក​មាគ៌ា​​ឈានទៅរក​ភាពទំនើប​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​៕​

អ្នកបកប្រែ:邓倩

ពិភាក្សា()