孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិននឹងបន្តផ្តល់បរិយាកាសអាជីវកម្មកាន់តែល្អសម្រាប់សហគ្រាសបរទេសប្រចាំនៅប្រទេសចិន

2021-06-10 10:46:58
នាពេលថ្មីៗកន្លងទៅនេះ តាមរបាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មចិន-សហភាពអឺរ៉ុបបានបង្ហាញថា មានសហគ្រាស៦០ភាគរយដែលទទួលការស្តង់មតិ មានផែនការពង្រីកអាជីវកម្មនៅក្នុងប្រទេសចិននៅឆ្នាំនេះ។ទាក់ទិននឹងរឿងនេះ លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី៩ ខែមិថុនាថា ទិន្នន័យពាក់ព័ន្ធបានឆ្លុះបង្ហាញយ៉ាងពេញលេញនូវភាពធន់ដ៏រឹងមាំ កម្លាំងរស់រវើកដ៏ខ្លាំងក្លានិង ចក្ខុវិស័យដ៏ភ្លឺស្វាំងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុប ប្រទេសចិននឹងបន្តផ្តល់បរិយាកាសអាជីវកម្មកាន់តែល្អសម្រាប់សហគ្រាសបរទេសប្រចាំនៅប្រទេសចិនរួមទាំងប្រទេសសហភាពអឺរ៉ុបផងដែរ។
លោកWangWenbin បានថ្លែងទៀតថា មួយរយៈពេលជាយូរមក អង្គការអន្ដរជាតិដែលមានកិត្យានុភាពជាច្រើនដូចជាធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ថា ប្រទេសចិនគ្រោងផែនការជំរុញការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចដែលបានសម្រេចកំណើនសេដ្ឋកិច្ចវិជ្ជមានមុនគេបង្អស់ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក បានផ្តល់ការធានាយ៉ាងខ្លាំងសម្រាប់បណ្តាសហគ្រាសបរទេសធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។នេះបានបង្ហាញជាថ្មីមន្តទៀតថា សហគមន៍អន្តរជាតិមានជំនឿចិត្តដ៏រឹងមាំចំពោះចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន៕
អ្នកបកប្រែ:孔思琦

ពិភាក្សា()