王幸
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឥស្សរជនប្រទេសអាស៊ានជាច្រើនវាយតម្លៃ​ខ្ពស់ចំពោះ​ខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន៖ឆ្ពោះដើរ​ទៅមុខជាមួយគ្នានិង​ទទួលបានលទ្ធ​ផល​ជាផ្លែផ្កា

2021-06-10 15:10:00 cri

ឆ្នាំ ២០២១ ជា​ខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន ​​រយៈ​ ៣០ឆ្នាំមក ចិននិងអាស៊ានដើរ​ឆ្ពោះទៅមុខជាមួយគ្នា ទំនាក់ទនង​ភាព​ជា​ដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ានមាន​​ខ្លឹមសារកាន់តែ​សម្បូបែប​​ កិច្ចសហប្រតិបត្តិការលើ​វិស័យទាំងបីទទួលបាន​​សមិទ្ធផល​ច្រើនសន្ធឹក​ រួមមាន​សន្តិសុខនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គមនិងវប្បធម៌មនុស្សជាតិ ។ 

ថ្មីៗកន្លងទៅនេះ ឥស្សរជន​មកពីបណ្តាប្រទេសអាស៊ានជាច្រើនបាន​ថ្លែងថា ទំនាក់ទណនង​រវាងចិននិងអាស៊ាន​​បាន​ក្លាយ​ជា​​​គំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ភាគីទាំង​ពីរ​​គោរពគ្នាទៅវិញទៅមក​ក្នុងដំណើរ​កិច្ចសហប្រតិបត្តិការ ។ ការបង្កើត​ទំនាក់ទនង​ភាព​ជា​ដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន​ដែលមាន​កម្រិត​កាន់តែខ្ពស់ និង​កសាងសហគមន៍រួមវាសនា​កាន់តែ​ជិតស្និទ្ធ​មាន​សារៈសំខាន់ ។ ​ការអភិវឌ្ឍ​នៃទំនាក់ទនងរវាងចិននិងអាស៊ាន​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព ​និងវឌ្ឍ​នភាព​ប្រកបដោយ​ចីរភាពនិង​បរិយាប័ន្នដល់តំបន់​ ។ ​ប្រទេសចិនកាន់តែរីកចម្រើន សហគមន៍រួមវាសនារវាង​ចិននិងអាស៊ានកាន់តែ​ជិតស្និទ្ធ ក៏​ការ​រួមវិភាគទានកាន់តែច្រើនដល់ពិភពលោកដែរ​ ៕ 

អ្នកបកប្រែ:王幸

ពិភាក្សា()