邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ទំហំវិនិយោគពាណិជ្ជកម្មរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតកើនឡើងរហូត

2021-06-10 13:47:08

      ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមិថុនា  ​ពិព័រណ៍​ចិន​-​ប្រទេស​អឺរ៉ុប​កណ្តាល​និង​ខាង​កើត​លើកទី២​ក្រោម​ប្រធានបទ​ “បង្កើត​និម្មាបនកម្ម​ថ្មី​ ​រួមគ្នា​ចែលរំលែក​កាលានុវត្តភាព​ថ្មី​” ​កំពុង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ណីងប៉ូ ​ខេត្តចឺជាំង ​ប្រទេសចិន​​​។

       កាលពី​ថ្ងៃទី៨ ខែមិថុនា ​ដែលជាថ្ងៃសម្ពោធបើកពិព័រណ៍​លើកនេះ ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ផ្ញើ​សារលិខិត​អបអរ​សាទរ​ថា  ​​យន្តការ​សហប្រតិបត្តិការ​ចិន​-ប្រទេស​អឺរ៉ុប​កណ្តាល​និង​ខាង​កើត​ជា​វេទិកា​សំខាន់​សម្រាប់​​ពង្រឹង​ចំណង​មិត្តភាព ​ពង្រីក​កិច្ចសហប្រតិបត្តិការ ​និង​ស្វែងរក​ការអភិវឌ្ឍ​ជាមួយគ្នា​។ ​​ពិព័រណ៍​លើកនេះ​នឹងផ្តល់​​ផល​​ប្រយោជន៍​ដល់​ការស្តារ​សេដ្ឋកិច្ចឡើងវិញ​សម្រាប់​បណ្តាភាគី​​នានា​។

     សូមបញ្ជាក់ថា ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ​​ទំហំ​វិនិយោគ​​ពាណិជ្ជកម្ម​រវាង​ចិន​និង​ប្រទេស​អឺរ៉ុប​កណ្តាល​និង​ខាង​កើត​​បាន​បន្ត​​កើនឡើង​​  ​​កិច្ចសហប្រតិបត្តិការ​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាងគ្នា​ក៏​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ថ្មី​ដោយ​ឥតឈប់ឈរ​ដែរ។​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​គ្នា​នា​​ឆ្នាំ២០២០ ​ ​មាន​ចំនួន​​លើស​ពី​​រយពាន់លានដុល្លា​អាមេរិក​ជា​លើក​ដំបូង​។​​ក្នុង​បរិបទ​នៃ​ការវាយប្រហារ​ដោយ​​ជំងឺឆ្លង​កូវីដ​១៩ ​ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ​នេះ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅបាន​កើនឡើង​ជាង ៤៦ % ​ដដែល ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នាឆ្នាំទៅមិញ​​​  ​​​កិច្ចសហប្រតិបត្តិការ​បាន​គ្រប​ដណ្តប់​​ទាំង​ឧស្សាហកម្ម​​ប្រពៃណី​ដូចជា​ ​គ្រឿង​យន្ត  ​គ្រឿង​អគ្គិសនី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ   ​​​ឧស្សាហកម្ម​គីមី​​  ​​និង​ឧស្សាហកម្ម​លូតលាស់​​ថ្មី​ដូចជា​​ចរាចរណ៍ទំនិញ  ​ថាមពល​ឌីជីថល ​រថយន្ត​អគ្គសនី​ជាដើម៕​

 

អ្នកបកប្រែ:邓倩

ពិភាក្សា()