王幸
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

គម្រោងកែលម្អអាហារូបត្ថម្ភរបស់កុមារនៅក្នុងតំបន់​ពក្រីក្រផ្តល់ផលប្រយោជន៍​ដល់​កុមារ​ចំនួន​ ១១២០ ម៉ឺននាក់

2021-08-13 15:30:43 cri

គម្រោងកែលម្អអាហារូបត្ថម្ភរបស់កុមារនៅក្នុងតំបន់​ពក្រីក្រផ្តល់ផលប្រយោជន៍​ដល់​កុមារ​ចំនួន​ ១១២០ ម៉ឺននាក់_fororder_W1

គម្រោងកែលម្អអាហារូបត្ថម្ភរបស់កុមារនៅក្នុងតំបន់​ពក្រីក្រផ្តល់ផលប្រយោជន៍​ដល់​កុមារ​ចំនួន​ ១១២០ ម៉ឺននាក់_fororder_W2

 នៅថ្ងៃទី ១២ ខែសីហា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការ​រដ្ឋចិន​បាន​ចេញ​ផ្សាយ​សៀវភៅសដែលមានចំណងជើងថា《សម្រេច​ការ​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​ធូរ​ធាន​បង្គួរ​ដោយ​​​គ្រប់ជ្រុង​ជ្រោយ​៖ភាព​ត្រ​ចះ​ត្រចង់​នៃ​​ការ​អភិវឌ្ឍ​​កិច្ច​ការ​សិទ្ធិមនុស្ស​របស់​ប្រទេស​ចិន》។​ សៀវភៅសបានបង្ហាញ​ឱ្យដឹងថា រដ្ឋាភិបាលចិន​សម្រេច​បាន​នូវ​កំណើនប្រកបដោយ​​ស្ថិរភាពនូវ​ទិន្នផលនៃ​កសិផល​និង​ដោះស្រាយ​បញ្ហា​កង្វះ​ស្បៀង​​និង​កង្វះ​អាហារូប​ត្ថម្ភ​តាមរយៈ​កិច្ច​ក​សាង​ប្រព័ន្ធ​បច្ចេកវិទ្យា​កសិ​ឧស្សាហកម្ម​ទំនើប​ ។​ ​​ផែនកា​រ​​មួយ​ចំនួ​ន​ត្រូវ​បាន​អនុម័ត ​ដើម្បី​ធានាដល់​ការធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​អាហារូបត្ថម្ភ​របស់​កុមារក្រីក្រនិងសិស្សានុសិត្ស​ទទួល​ការ​អប់រំ​កាតព្វកិច្ចនៅជនបទ ។ គិតរហូតដល់​​​ឆ្នាំ ២០២០ ​កុមារ​សរុប​ចំនួន ១១២០ ម៉ឺន​នាក់បានទទួលអត្ថប្រយោជន៍ពី​គម្រោង​នេះ​ ។ ​ការអនុវត្ត​ផែនការ​កែលម្អ​អាហា​រូបត្ថម្ភ​សម្រាប់សិស្សានុសិត្ស​ទទួល​​ការអប់រំ​​កាតព្វកិច្ច​នៅ​ជនបទ​ដោយ​ផ្តល់​អាហារ​បំប៉ន​ដល់សិស្សានុសិត្សបាន​​គ្រប​ដណ្តប់​លើ​សាលាអប់រំ​កាតព្វកិច្ច​​​​ជន​បទចំនួន ១៣.២ ​ម៉ឺន​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់សិស្សានុសិត្ស​ជាង ​៣៨០០​ ម៉ឺន​នាក់ជារៀងរាល់ឆ្នាំ ​​​​​​៕

អ្នកបកប្រែ:王幸

ពិភាក្សា()