邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ចេញព័ត៌មានសំខាន់៖ សហគមន៍ប្រជាជាតិចិនមានភាពរឹងមាំខ្លាំងដែលមិនអាចបំបែកបាន

2021-08-30 10:56:46

 

 

  កិច្ចប្រជុំ​ការងារ​ជនជាតិ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​លើកទី៥ បន្ទាប់ពី​ការបង្កើត​​សាធារណរដ្ឋប្រជាមានិតចិន​ បាន​បើកធ្វើនៅ​ទីក្រុង​ប៉េកាំង ​ពីថ្ងៃទី​២៧ ដល់​ថ្ងៃទី ២៨  ខែសីហា​ ។ ​កិច្ចប្រជុំ​ ៤ ​លើកមុនៗ ​​បាន​បើកនៅឆ្នាំ ១៩៩២ ​ឆ្នាំ ១៩៩៩  ​​ឆ្នាំ ២០០៥ ​និង​ឆ្នាំ ២០០៤។

      ក្នុងកិច្ចប្រជុំលើកនេះ ​លោក​ Xi Jinping  ​អគ្គលេខាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​​បូកសរុប​​អំពី​គំនិត​សំខាន់​ៗ​នៃ​​បក្ស​កុម្មុយនិស្ត​ចិន​ស្តីពី​​​ការ​ពង្រឹង​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចការ​ជនជាតិ។

       សូមបញ្ជាក់ថា ​នា​ខែ​ឧសភា ​ឆ្នាំ ២០១៤  ​​លោក​ Xi Jinping  ​​បាន​លើកឡើង​ជា​លើកដំបូង ​នូវ “​មនសិការ​​សហគមន៍​ប្រជាជាតិចិន”។ នា​ខែ​តុលា  ឆ្នាំ ២០១៧  ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​​លើកទី ១៩ ​បាន​បញ្ចូល​ ​"ការពង្រឹង​​មនសិការ​សហគមន៍​ប្រជាជាតិចិន​"​ ​ក្នុង​​លក្ខន្តិកៈបក្ស។

 

     ក្នុង​កិច្ចប្រជុំ​ការងារ​ជនជាតិ​នៃ​មជ្ឈិម​បក្ស​លើកនេះ   ​​លោក​ Xi Jinping  បាន​សង្កត់​ធ្ងន់ថា   ​កិច្ចការ​ទាំងអស់​ត្រូវ​ផ្តោត​លើ​ការពង្រឹង​បន្ថែម​នូវ​មនសិការ​​សហគមន៍​ប្រជាជាតិចិន​។ ​ត្រូវ​គោរព​លក្ខណៈ​ខុសៗគ្នា។ ​វប្បធម៌​ល្អ​ផូរផង់​​នៃ​គ្រប់ជនជាតិ​សុទ្ធតែ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ចិន​។ ​ត្រូវ​ជំរុញ​ឱ្យ​​គ្រប់​ជនជាតិ​​រួមគ្នា​ទៅកាន់​​សង្គមនិយម​ទំនើប​​។ ​ត្រូវ​ប្រកាន់​ខ្ជាប់​​ថា​ការអភិវឌ្ឍ​​មាន​អំណោយផល​ដល់​​សាមគ្គីភាព​​​ជនជាតិ​ដើម្បី​ឈានទៅមុខ​ជាមួយគ្នា។ ​​​ការបង្កើន​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​​ការដឹកនាំ​នៃ​បក្ស​​ ​គឺ​ជា​ការធានា​​ខាង​នយោបាយ​ជា​មូលដ្ឋាន​ដើម្បី​អនុវត្ត​កិច្ចការ​ជនជាតិ​ឱ្យបានល្អក្នុង​យុគសម័យថ្មី។

 

     កាលពី​ ៦ ឆ្នាំ​មុន ​ពេល​ជួប​សន្ទនា​​ជាមួយ​តំណាង​​គំរូ​​នៃ​ការជំរុញ​សាមគ្គីភាព​ជនជាតិ​នៅ​មូលដ្ឋាន​  លោក Xi Jinping ​បាន​ថ្លែងថា៖ «​​​ទូក​​ទទួលកម្លាំង​​ពី​​ក្តោង  ​​​មនុស្ស​ទទួលបាន​កម្លាំង​ពី​ចិត្ត​»។

     នៅប្រទេសចិន  ​​ការដោះស្រាយ​​បញ្ហា​ជនជាតិ​ឱ្យល្អ​​និង​​ធ្វើ​កិច្ចការជនជាតិ​ឱ្យ​​ល្អ​ ​គឺ​មិនអាច​កាត់ផ្តាច់ពី​ការដឹកនាំ​ដ៏​រឹងមាំ​ដូចដែកថែប​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នោះឡើយ៕​

 

 

 

កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ចេញព័ត៌មានសំខាន់_fororder_2021082911001122919

កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ចេញព័ត៌មានសំខាន់_fororder_2021082911001142133

កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ចេញព័ត៌មានសំខាន់_fororder_2021082911001152626

កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ចេញព័ត៌មានសំខាន់_fororder_2021082911001157742

កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ចេញព័ត៌មានសំខាន់_fororder_2021082911001169036

កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ចេញព័ត៌មានសំខាន់_fororder_2021082911001188889

 

អ្នកបកប្រែ:邓倩

ពិភាក្សា()