王幸
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាត​៥G ពិភពលោក​ឆ្នាំ ២០២១ ធ្វើ​នៅ​ក្រុងប៉េកាំង​ ប្រទេស​ចិន​គាំទ្រ​សហគ្រាស​របស់​ប្រទេស​នានាបង្កើន​​ការផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការលើ​​ឧស្សហកម្ម​បច្ចេកវិទ្យា​៥G

2021-09-01 14:16:04 cri

ផលិតផល​បច្ចេកវិទ្យា​ថ្មីៗជាច្រើន​បង្ហាញ​មុខ​ក្នុង​មហាសន្និបាត​បច្ចេកវិទ្យា​៥G ពិភពលោក​ឆ្នាំ ២០២១

ថ្ងៃទី ៣១ ខែសីហា មហាសន្និបាត​បច្ចេកវិទ្យា​៥Gពិភពលោក​ឆ្នាំ ២០២១ បានធ្វើ​នៅ​​ក្រុង​ប៉េកាំង ។ ភ្ញៀ​វកិត្តិយសជាច្រើនរូប​បាន​ថ្លែង​ថា ប្រទេស​ចិន​រីករាយក្នុង​ការបង្កើន​​​កិច្ចសហប្រតិបត្តិការ​​ជា​មួយ​​សហគមន៍​​អន្តរជាតិ ដើម្បី​រួមគ្នា​ជំរុញ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​​ឧស្សហកម្ម​​៥G ។ 

ឆ្នាំ ២០១៩ ប្រទេស​ចិន​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា៥Gលើវិស័យ​ពាណិជ្ជកម្ម​ ។ ពីរឆ្នាំកន្លងមក ប្រទស​ចិន​បាន​​កសាង​ស្ថានីយ​៥Gចំនួន ៩៩.៣ ម៉ឺន​ ចំនួន​​ទូរស័ព្ទ​ចល័ត​​ប្រើសេវា​៥G​លើសពី ៣.៩២ រយលានដែលបាន​ក្លាយជា​​ប្រព័ន្ធឧស្សហកម្ម​៥Gធំបំផុត​នៅលើពិភពលោក ។ 

លោក XiaoYaqing រដ្ឋមន្ត្រី​ក្រសួង​ឧស្សហកម្ម​និងបច្ចេកវិទ្យា​​ព័ត៌មានចិន​បាន​ថ្លែង​ក្នុង​មហាសន្និបាត​លើកនេះថា បច្ចុប្បន្ននេះ ការ​ប្រើប្រាស់សេវា​៥G​នៅ​​ទូទាំងប្រទេស​ចិន​បាន​គ្រប​ដណ្តប់លើ​មុខរបរ​​​​និងវិ​ស័យសំខាន់ៗ​​នៃសេដ្ឋកិច្ច​ជាតិ​​ចំនួន ២២ ដូចជាដែកថែប​ អគ្គិសនី ភ្នំរ៉ែជាដើមដែលបាន​​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​ដែល​នាំមុខ​​ការអភិវឌ្ឍប្រកបដោយ​គុណភាព​ខ្ពស់នៅ​ប្រទសេ​ចិន ។ ​បច្ចេកវិទ្យា៥G​នៃ​ប្រទេស​ចិន​បាន​រីកចម្រើន​ក្នុង​ដំណើរ​បើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ​ ។ យើង​នឹង​បន្ត​បង្កើន​ការផ្លាស់ប្តូរ​អន្តរជាតិ​ ដើម្បី​បង្ក​​បរិយាកាស​ប្រកបដោយភាព​បើកទូលាយ​សមភាព យុត្តិធម៌និង​មិនរើសអើង​ ។ សូមស្វាគមន៍​​សហគ្រាស​នៃប្រទេស​នានា​ចូលរួម​កិច្ច​កសាង​បច្ចេកវិទ្យា៥G​នៅ​ប្រទេស​ចិន ៕ 

អ្នកបកប្រែ:王幸

ពិភាក្សា()