孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២១ បើកនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ

2021-09-02 22:03:27

កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២១ បើកនៅទីក្រុងប៉េកាំង  លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ_fororder_1211354178_16305511525321n

ថ្ងៃទី២​ ខែកញ្ញា​ កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្មសេ​វាកម្មអន្តរជាតិចិនឆ្នាំ ២០២១ បានបើកនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធាន​​​រដ្ឋចិនបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោកតាមប្រព័ន្ធវីដេអូ។

ពិព័រណ៍ពាណិជ្ជកម្មសេ​វាកម្មអន្តរជាតិចិនបានរៀបចំចំនួន ៧ លើកចាប់តាំងពីឆ្នាំ ២០១២ មក។ ពិព័រណ៍ពាណិជ្ជកម្មសេ​វាកម្មអន្តរជាតិចិន គឺជាពិពណ៌មានលក្ខណៈចម្រុះដែលមានទ្រង់ទ្រាយធំបំផុតលើវិស័យពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោក  ហើយក៏ជាវេទិកាធ្វើពាណិជ្ជកម្មផងដែរ។ នៅក្នុងសុន្ទរកថាតាមវីដេអូនៅខែកញ្ញាឆ្នាំ ២០២០  លោក Xi Jinpingបានបានលើកឡើងនូវគំនិតផ្តួចផ្តើម ៣ ចំណុចស្តីពីការបើកទូលាយនិងកិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មសេវាកម្ម  ហើយបានប្រកាសថា ​ក្រុងប៉េកាំងនឹងបង្កើតតំបន់គំរូចម្រុះថ្នាក់ជាតិខាងការ​ពង្រីកការបើកទូលាយនៃឧស្សាហកម្មសេវាកម្ម និង​តំបន់សាកល្បងពាណិជ្ជកម្មសេរីដែលមានលក្ខណៈសំខាន់ដូចជាការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ​ការបើកទូលាឧស្សាហកម្មសេវាកម្ម និងសេដ្ឋកិច្ចឌីជីថល។

ពិព័រណ៍ពាណិជ្ជកម្មសេ​វាកម្មអន្តរជាតិចិនឆ្នាំនេះ​ បានរៀបចំឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែកញ្ញាក្រោមប្រធានបទ“ ឌីជីថលបើកដំណើរការអនាគត  សេវាកម្មជំរុញការអភិវឌ្ឍ” ។ ក្រុមហ៊ុនជាង ១ ម៉ឺនដែលមកពីប្រទេសនិងតំបន់ចំនួន ១៥៣ នឹងចូលរួមនៅក្នុងពិព័រណ៍នេះតាមអនឡាញនិងនៅកន្លែងផ្ទាល់៕

 

អ្នកបកប្រែ:孔思琦

ពិភាក្សា()