王幸
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិននឹងស្វែងរកកិច្ចកសាងតំបន់គំរូថ្នាក់ជាតិខាងការអភិវឌ្ឍដោយច្នៃប្រឌិតថ្មីនូវពាណិជ្ជកម្មសេវា

2021-09-02 21:47:35 cri

 

លោក Xi Jinping ប្រធានរដ្ឋ​ចិនថ្លែងថា ប្រទេស​ចិន​នឹង​ស្វែងរកកិច្ចកសាង​តំបន់គំរូថ្នាក់ជាតិខាងការអភិវឌ្ឍ​​ដោយច្នៃប្រឌិតថ្មី​នូវពាណិជ្ជកម្មសេវា​

 ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​កិច្ចប្រជុំកំ​ពូល​​​ពាណិជ្ជកម្ម​សេវា​កម្ម​ជាសកល​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវា​កម្ម​អន្តរជាតិចិន។ 

លោក Xi Jinping បានថ្លែងថា យើង​រួមសហការ​ជាមួយ​គ្រប់ភាគី​ ដោយប្រកាន់​ខ្ជាប់​នូវការ​បើកទូលាយ ​កិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិង​ឈ្នះ-ឈ្នះ ​ចែក​រំលែកកាលានុវត្តភាពនៃការអភិវឌ្ឍ​​ពាណិជ្ជកម្ម​សេវា​ ដើម្បី​រួមគ្នាជំរុញ​ការ​​ស្តារ​សេដ្ឋកិច្ច​សកល​ឡើងវិញ​ ។ យើងនឹងពង្រឹងការស្ថាបនាកំណត់​ច្បាប់​លើ​វិស័យ​សេវាកម្ម​ ​គាំទ្រ​​ក្រុង​ប៉េកាំង​និងតំបន់​ផ្សេង​ទៀត​ក្នុង​ការ​​អនុវត្តសាកល្បង​មុនគេបង្អស់នូវ​​បទប្បញ្ញត្តិ​នៃ​​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​ប្រកបដោយកម្រិត​ខ្ពស់​អន្តរជាតិ ​​បង្កើតតំបន់គំរូខាងពាណិជ្ជកម្ម​ឌីជីថល ។ យើង​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​បែប​ច្នៃ​ប្រឌិតថ្មី​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ​ធ្វើឱ្យស៊ីជម្រៅ​នូវ​កំណែ​ទម្រង់ New OTC Market បង្កើតផ្សារមូលម័ត្រក្រុង​ប៉េកាំងដើម្បីបង្កើតជា​ទីតាំង​សំខាន់សម្រាប់​​​សហគ្រាស​ធុន​តូច​និង​មធ្យម​បែបច្នៃប្រឌិតថ្មី ៕

អ្នកបកប្រែ:王幸

ពិភាក្សា()