孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXi Jinping ប្រធានរដ្ឋចិនចូលរួមក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៦ព្រមនិងថ្លែងសុន្ទរកថា

2021-09-03 17:11:22

លោកXi Jinping  ប្រធានរដ្ឋចិនចូលរួមក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៦ព្រមនិងថ្លែងសុន្ទរកថា_fororder_83025aafa40f4bfb1c3045090ddb77f9f636182c

ថ្ងៃទី៣ ខែកញ្ញា  លោកXi Jinping  ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៦ព្រមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោកXi Jinpingបានថ្លែងថា  ថ្ងៃនេះជាថ្ងៃរំលឹកខួបលើកទី៧៦នៃការយកជ័យជម្នះក្នុងសង្គ្រាមដែលប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។សហគមន៍អន្តរជាតិគួរតែគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះសមិទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២។នៅខែមិថុនាឆ្នាំ២០២១  ខ្ញុំនិងលោកPutinប្រធានាធិបតីរុស្ស៊ី បានរួមគ្នាប្រកាសពីការពន្យាសុពលភាពនៃ《សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី》 ព្រមទាំងឈានដល់គំនិតឯកភាពថ្មីស្តីពីបញ្ហាសំខាន់ៗដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការនិងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រនិងសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ី ក្នុងយុគសម័យថ្មីនេះ  ទំនាក់ទំនងភាពដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីគឺពោរពេញដោយកម្លាំងចលករនិងមានចក្ខុវិស័យធំទូលាយ។

លោកXiJinpingបានគូសបញ្ជាក់ថា បច្ចុប្បន្ន និម្មាបនកម្មពិភពលោកកើតមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩មានភាពមិនប្រាកដប្រជា ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញមានភាពលំបាក។កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីឦសានមិនគ្រាន់តែប្រឈមមុខនឹងបញ្ហាម៉ឺងម៉ាត់ប៉ុណ្ណោះទេ ក៏ប្រឈមមុខនឹងកាលានុវត្តភាពសំខាន់ផងដែរ។ភាគីនានាគួរមានចក្ខុវិស័យពិភពលោក រួមគ្នាពុះពារឧបសគ្គ ដើម្បីស្វែងរកការអភិវឌ្ឍរួម។

យើងគួរតែជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ដើម្បីផ្តល់ផលិតផលសាធារណៈកាន់តែច្រើនដល់សហគមន៍អន្តរជាតិ ព្រមនិងប្រឆាំងយ៉ាងដាច់ខាតនូវសកម្មភាពធ្វើឱ្យ

វ៉ាក់សាំងនិងការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ទៅជារឿងនយោបាយ ក្នុងន័យខិតខំជំរុញការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ។

យើងគួរបន្តខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលតភ្ជាប់រួមគ្នាកសាង “ខ្សែក្រវាត់ជាមួយនិងផ្លូវ” និងសហព័ន្ធសេដ្ឋកិច្ចអឺរ៉ាស៊ានមានភាពកាន់តែស៊ីជម្រៅ ហើយគាំទ្រការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលបែបច្នៃប្រឌិតថ្មី ក៏ដូចជារួមគ្នាឆ្លើយតបបម្រែបម្រួលអាកាសធាតុជាសកល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។

យើងត្រូវប្រមូលផ្តុំកម្លាំងលើផ្នែកគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងសម្របសម្រួលការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការប្រាស្រ័យទាក់ទង ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម បង្កើតគំនិតសន្តិសុខដែលប្រកបដោយភាពជារួមចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព ដើម្បីរួមគ្នាកសាងសង្គមដែលប្រកបដោយភាពសុខដុមរមនានិងសន្តិភាព ។

លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងទៀតថា ឆ្នាំ ២០២១ ជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មីនៃកិច្ចកសាងប្រទេស សង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្រប់ភាគី ប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតយ៉ាងប្រាកដ គោរពពាក្យសន្យា មានសុខដុមនីយកម្ម ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវគោលដៅនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៦ ធ្វើឡើងនៅក្រុងវ្ល៉ាឌីវ៉ូស្តុកប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១ ក្រោមប្រធានប“កាលានុវត្តភាពថ្មីនៅតំបន់ចុងបូព៌ាក្នុងបរិបទនៃក្រោមបម្រែបម្រួលនិម្មាបនកម្ម”៕

 

 

 

 

 

 

 

 

 

អ្នកបកប្រែ:孔思琦

ពិភាក្សា()