孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#ដំណើររបស់លោកXiJinpingទៅកាន់ខេត្តShannxi#ចូលទៅក្នុងក្រុមហ៊ុនឧស្សាហកម្មគីមីYulinនៃក្រុមសាជីវកម្មថាមពលជាតិចិន ដើម្បីមើលពីការប្រែក្លាយ“ កាកសំណល់” ទៅជាវត្ថុមានប្រយោជន៍ ដែលជាសេដ្ឋកិច្ចបៃតង

2021-09-14 16:45:13

ថ្ងៃទី១៣ខែកញ្ញា​​  លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបាន​អញ្ជើញចុះត្រួតពិនិត្យការងារនៅទីក្រុងYulinខេត្តShannxi។លោកបានអញ្ជើញទៅដល់ក្រុមហ៊ុនឧស្សាហកម្មគីមីYulinនៃ  ក្រុមសាជីវកម្មថាមពលជាតិចិន  ដើម្បីស្វែងយល់ពីការប្រើប្រាស់ធ្យូងថ្មជាចម្រុះនៃវត្តសេដ្ឋកិច្ច។ក្រុមហ៊ុនឧស្សាហកម្មគីមីYulinនៃក្រុមសាជីវកម្មថាមពលជាតិចិនបង្កើតឡើងនៅខែមីនាឆ្នាំ២០១២ ហើយបានសាងសង់និងដាក់ឲ្យដំណើរការផលិតកម្មនៅទីប្រសព្វនៃវាលខ្សាច់MuUsនៅភាគខាងជើងខេត្តShaanxiនិងខ្ពង់រាបLoess។នៅខេត្តShannxiដែលជាមជ្ឈមណ្ឌល“ត្រីកោណមាស” នៃថាមពលរបស់ចិន អ្នកជំនាញសម័យថ្មីមួយក្រុមហើយមួយក្រុមទៀតមិនបំភ្លេចគោលបំណងដើម ប្រែក្លាយរហោឋានដែលគ្មានស្មៅទៅជា“ វាលថាមពល” ។គម្រោងប្រើប្រាស់ធ្យូងថ្មជាចម្រុះនៃវត្តសេដ្ឋកិច្ចនៅទីក្រុងYulinបានបង្កើតជាខ្សែសង្វាក់ឧស្សាហកម្មពេញលេញដែលវិវឌ្ឍពីធ្យូងថ្ម  ដល់មេតាណុល រហូតដល់ប៉ូលីយ៉ូហ្វីននិងផលិតផលគីមីផ្សេងៗ។

ពីធនធានទៅជាផលិតផល  រហូតដល់ធនធានអាចកើតឡើងវិញ  ក្រុមហ៊ុនឧស្សាហកម្មគីមីYulinនៃក្រុមសាជីវកម្មថាមពលជាតិចិនបានដើរតាមផ្លូវអភិវឌ្ឍន៍បៃតង  និងរុករកទម្រង់ថ្មីនៃមធ្យមបាយគ្រប់គ្រង់ទឹកសំណល់​​  អំបិលសំណល់និងឧស្ម័នសំណល់។នៅក្នុងឧស្សាហកម្មផលិតធ្យូងថ្មទៅសាធាតុអូលេហ្វីនក្នុងប្រទេសចិន  សម្រេចបាននូវការបញ្ចេញទឹកសំណល់ជិតដល់កម្រិតសូន្យ៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()