刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការចុះត្រួតពិនិត្យការងាររបស់លោកXiJinpingនៅ ភូមិGaoxigouស្រុកMizhiខេត្តស្រាន់ស៊ីជាគំរូផ្នែកគ្រប់គ្រងតំបន់ខ្ពង់រាបដីលឿន

2021-09-14 16:16:38 cri

ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២១ ​លោក​XiJinping​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​កំពុង​ចុះត្រួតពិនិត្យ​ការងារ​នៅ​ក្រុងYulinខេត្តស្រាន់ស៊ី​បាន​នៅ​ដល់​ភូមិGaoxigouស្រុកMizhi ​ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​គ្រប់គ្រង​ការ​បាត់​បង់​ដី​និង​ទឹក​​និង​ការកសាង​អរិយធម៌​អេកូឡូស៊ី។

ភូមិGaoxigouស្រុកMizhi​ស្ថិត​នៅ​តំបន់​ភាគខាងជើងនៃ​តំបន់​​ខ្ពង់​រាប​ស្រាន់ស៊ី​ មាន​ផ្ទៃ​ក្រឡា​សរុប​៤គីឡូម៉ែត្រការ៉េ​។​ភូមិGaoxigouធ្លាប់​ជា​ភូមិ​មួយ​ក្រីក្រ​​និង​រហោឋាន ព្រមទាំង​មាន​ស្ថានភាព​បាត់​បង់​​ដីនិង​ទឹក​យ៉ាង​ធ្ងន់ធ្ងរ​។​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​៥០​នៃ​សតវត្សរ៍​មុន​មក​ ​មក អ្នកភូមិGaoxigou​ចាប់​ផ្តើម​ចលនា​គ្រប់គ្រង​ភ្នំ​និង​ទឹក​ ​ធ្វើ​ឱ្យ​ជ្រលងភ្នំ​ដែល​មាន​ដីរហោឋាន​​ប្រែក្លាយ​ទៅ​ជា​តំបន់​សម្បូរ​​ដោយ​ស្រែតាម​ជម្រាល​ភ្នំ​និង​មាន​​ដើមឈើ​ជា​ច្រើន​។​

 ភូមិGaoxigouក៏​បង្កើត​ម៉ាក​ផ្លែប៉ោម​​ដាំ​ចុះ​នៅ​ជ្រលង​​ភ្នំ​តាម​រយៈវិធី​ដាំ​ផ្លែប៉ោម​សរីរាង្គ​និង​ធ្វើ​ធុរកិច្ច​ឌីជីថល​ជា​ដើម​។​ទន្ទីម​នឹង​នេះ ​ក៏​បាន​សិក្សា​ស្វែងរក​យ៉ាង​សកម្ម​នូវ​ប្រភេទ​ផ្លែឈើ​និង​ដំណាំ​ផ្សេងទៀត​ដែល​សមស្រប​យក​ទៅ​ដាំ​នៅ​ក្នុង​តំបន់​ ​​ធ្វើ​ពាណិជ្ជកម្ម​តាម​វិធី​​គ្រប់​បែប​យ៉ាង​ ​ព្រមទាំង​អភិវឌ្ឍវិស័យ​អេកូ-​ទេសចរណ៍​អេកូឡូស៊ី​ ។​នៅ​ឆ្នាំ​២០២០ ​ប្រាក់​ចំណូល​គិតជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ​គឺ​១៨៨៥១យាន់​ប្រាក់​ចិន​ ​លើស​ពី​កម្រិត​ជា​មធ្យម​ក្នុង​ស្រុក​ចំនួន​៥៨៣៤យាន់៕

 

អ្នកបកប្រែ:刘妍

ពិភាក្សា()