郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាតពិគ្រោះពិភាក្សាទូទាំងប្រទេសហ្គីណេបើកធ្វើសន្និសីទថ្ងៃដំបូង

2021-09-15 14:42:36 cri

      ថ្ងៃទី​១៤ ខែ​កញ្ញា​តាម​ម៉ោង​ក្នុង​តំបន់ មហាសន្និបាត​ពិគ្រោះពិភាក្សា​ទូទាំង​ប្រទេស​ហ្គីណេដែល​មាន​រយៈពេល​៤ថ្ងៃ បាន​បើកធ្វើ​សន្និសីទនៅវិមាន​​រដ្ឋ​សភា​នៅក្រុង​Konakry រដ្ឋធានី​ប្រទេស​ហ្គីណេនៅថ្ងៃដដែល ។

      បន្ទាប់​ពីបាន​បើក​ធ្វើ​សន្និសីទបិទទ្វារ​រយៈពេល​មួយ​ម៉ោង ថ្នាក់ដឹក​នាំនៃ​បណ្តាភាគីនានា​បាន​ចេញពី​បន្ទប់​ប្រជុំហើយ​​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នក​សារព័ត៌មាន ។

      ប្រធាន​​បក្ស​ក្តីសង្ឃឹមប្រជាធិបតេយ្យ​របស់​ប្រទេស​ហ្គីណេ​បាន​ថ្លែង​ថា បណ្តាភាគីនានាដែល​ចូលរួម​សន្និសីទ​បាន​ធ្វើ​ការ​ពិគ្រោះពិភាក្សាក្នុង​បរិយាកាស​​យ៉ា​ងល្អប្រសើរ​  ។ នេះជា​​លើក​ទីមួយ​ហើយ​ដែលគណបក្ស​នយោបាយ​​ជួបសន្ទនា​ជា​មួយ​រដ្ឋាភិបាល​យោធា​ ផ្នែក​យោធាដែល​ធ្វើ​រដ្ឋ​ប្រហារ​បាន​ប្រកាស​ថា នឹង​ធ្វើការងារ​​អន្តរកាល​ឱ្យ​បាន​ល្អ ។ លោក​សង្កេតឃើញថា សភាពការណ៍​លើក​នេះ​ខុស​គ្នា​នឹងសភាពការណ៍​​អន្តរកាល​ដ៏​ច្របូកច្របល់​នៃ​ប្រទេស​ហ្គីណេ​កាល​ពីឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០០៩​  ពោលគឺលើក​នេះ​បណ្តាភាគីនានា​នឹង​ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​ជាមួយ​គ្នាជម្រុះចោល​ការ​​កំណត់កាល​ពីមុន​ បង្កើត​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី​ដែល​អនុលោម​តាម​ពាក្យ​សន្យាចំពោះ​អន្តរជាតិ ។ រីឯ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​នៃ​ប្រទេស​ហ្គីណេ ចាំបាច់​ត្រូវ​ទទួល​បាន​ការ​គោរព​ពី​បណ្តាភាគីនានា ជា​ពិសេស​គឺ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​ចិន​ ។

      តាម​ដំណឹង​ឱ្យ​ដឹង​ថា សន្និសីទ​ពិគ្រោះពិភាក្សា​ទូទាំង​ប្រទេស​ហ្គីណេ​ដែល​បើក​ធ្វើ​ពីថ្ងៃទី​១៤ មក​ ជា​ចំណែក​មួយ​នៃ​កិច្ច​ពិគ្រោះពិភាក្សា​​របស់​ផ្នែក​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ ក្នុងន័យ​ធ្វើ​សេចកី្ត​ព្រាង​រដ្ឋ​ធម្មនុញ្ញអន្តរកាល​និង​បង្កើត​រដ្ឋាភិបាល​សាមគ្គីជនជាតិ ។ នៅថ្ងៃទី​១៥ ខែ​កញ្ញា​តាម​ម៉ោង​ក្នុង​តំបន់ លោក Doumnouya មេ​ដឹក​នាំ​ផ្នែក​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​នឹង​ជួប​សន្ទនា​ជា​មួយ​តំណាង​សង្គម​ស៊ីវិល​ មន្ត្រីការ​ទូត​បរទេស​និង​តំណាង​ប្រទេ​ស​ហ្គីណេ​នៅបរទេស​ ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()