郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រព័ន្ធសារព័ត៌មានផ្លូវការនៃកូរ៉េខាងជើងចេញផ្សាយអត្ថបទរិះគន់អាមេរិកដែលបានជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ និងគាំទ្រប្រទេសចិនក្នុងការគាំពារអធិបតេយ្យភាពរបស់ខ្លួន

2021-09-15 15:16:23 cri

      ថ្ងៃ​ទី​១៥​ខែ​កញ្ញា ទីភ្នាក់ងារ​សារ​ព័ត៌មាន​កណ្តាល​កូរ៉េខាងជើង​បាន​ចេញ​ផ្សាយ​អត្ថ​បទ​របស់​អ្នក​​អត្ថាធិប្បាយ ដោយ​បាន​លើក​ឡើងថា នាពេល​ថ្មីៗកន្លង​ទៅ​នេះ ដើម្បី​ប្រឆាំង​និង​គាប​សង្កត់ទៅលើប្រទេស​ចិន អាមេរិក​បាន​ជ្រៀតជ្រែក​បញ្ហា​តៃវ៉ាន់​យ៉ាង​កម្រោល ក៏​ដូច​ជា​គំរាម​កំហែង​ដល់​អធិបតេយ្យភាព​និង​បូរាណភាព​ទឹក​ដីរបស់​ប្រទេស​ចិនផងដែរ។

      អត្ថបទ​បាន​បង្ហាញ​ថា ការ​បង្ការ​ការ​បែកបាក់​គ្នា​របស់​ប្រទេស​ជាតិនិង​សម្រេច​បាន​នូវ​ការ​បង្រួប​បង្រួម​ជាតិ វា​ជា​បញ្ហា​ពាក់​ព័ន្ធ​នឹង​អធិបតេយ្យភាព សន្តិសុខនិង​បូរាណ​ភាព​ទឹកដី​របស់​ចិន មិន​ថា​អ្នក​ណា​ក៏​ដោយ​សុទ្ធ​តែ​គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក​នោះ​ឡើយ។ ប្រជាជន​កូរ៉េ​ខាង​ជើង​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​និង​សកម្ម​ភាព​អបគមន៍​របស់​អាមេរិក ព្រម​ទាំង​នឹង​ឈរ​នៅ​ជា​មួយ​ប្រជាជន​ចិន​ជា​រៀង​រហូតលើ​ផ្លូវ​គាំពារ​បុព្វ​ហេតុ​សង្គម​និយម ៕

អ្នកបកប្រែ:郑磊

ពិភាក្សា()