魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖អ្វីដែលពួកគេហៅថា"តុលាការពិសេសវៃវូអឺ"គឺជាឧបករណ៍សម្រាប់ប្រឆាំងប្រទេសចិនសុទ្ធសាធ

2021-09-15 11:44:12 cri

#CCFR Comment#បទវិភាគ៖អ្វីដែលពួកគេហៅថា"តុលាការពិសេសវៃវូអឺ"គឺជាឧបករណ៍សម្រាប់ប្រឆាំងប្រទេសចិនសុទ្ធសាធ_fororder_0915柬评图片1

    កាលពី​ថ្ងៃទី ​១៣ ​ខែកញ្ញា ​តាមម៉ោង​ក្នុងតំបន់ ​សវនាការ​លើកទី ​២ ​នៃ​អ្វីដែល​ពួកគេ​ហៅថា​"តុលាការ​ពិសេស​វៃវូអឺ"បាន​បិទបញ្ចប់​នៅអង់គ្លេស ​។ ​អ្នកផង​ដែល​មិនយល់ដឹង​ពី​ការពិតជាក់ស្តែង​ប្រហែល​នឹង​ស្មាន​ថា ​នេះជាតុលាការ​ពិតប្រាកដ ​ប៉ុន្តែ ​ពួកគេមិនដឹងថា ​វា​គ្មាន​ទីសំអាង​និង​ប្រសិទ្ធភាព​ណា​នៃ​ច្បាប់​អន្តរជាតិ​ទាល់តែសោះ ​ផ្ទុយទៅវិញ ​គឺជា​តុលាការ​ក្លែងក្លាយ​ដែល​បោកបញ្ឆោត​ពិោភពលោក​ទាំងមូល ​។ ​ជាង​នេះ​ទៅទៀត ​អ្វីដែលហៅថា​សវនាការ​នៃ​"តុលាការពិសេស​វៃវូអឺ"ក៏​មិនមែន​ជា​របៀបវារៈ​តុលាការ​នោះ​ទេ ​តែ​គឺ​ជា​រឿង​ប្រឆាំង​ប្រទេសចិន​គួរឱ្យ​អស់សំណើច​ដែល​បាន​ដឹកនាំ​និង​សម្តែង​ដោយ​ខ្លួនឯង ​។​

    តាម​ការផ្សាយដំណឹង​ជាសាធារណៈ​បានឱ្យដឹងថា ​អ្វីដែល​ពួកគេ​ហៅថា​"តុលាការពិសេ​វៃវូអឺ"គឺ​ជា​អង្គការ​សង្គមស៊ីវិល​មួយ​ដែលបាន​បង្កើតឡើង​នៅអង់គ្លេស​ក្នុងទម្រង់​ជា​ក្រុមហ៊ុនលីមីតធីត​ដែល​ផ្តល់​ការ​ធានា​ដោយ​ឯកជន ​ចំណែក​ថវិកាភាគច្រើន​បាន​មកពី​"សមាជវៃវូអឺពិភពលោក"​ជា​អង្គការ​ប្រឆាំង​ប្រទេស​ចិន​ដែល​ឃោសនាបំប៉ោង​ពី​អបគមន៍និយម​ជាប់រហូត ​។ ​ដើមឡើយ ​"សមាជវៃវូអឺ​ពិភព​លោក"​បាន​ឃុប​ឃិត​គ្នា​ជាមួយ​"ចលនា​អ៊ីស្លាម ​Turkestan ​ខាងកើត"​នៃ​អង្គការ​"ចិនគ័រស្តង់"​ដែល​ត្រូវ​អង្គការសហប្រជា​ជាតិ​កំណត់ថា ​ជា​អង្គការភេរវកម្ម ​ហើយបាន​រៀបចំ​គ្រោង​សកម្មភាព​ភេរវកម្ម​និង​បំបែកបំបាក់​នៅ​ភូមិភាគ​ស៊ីន​ជាំង ​។ ​តាមពិតទៅ ​"សមាជវៃវូអឺពិភព​លោក"​ទទួល​បាន​ការគាំទ្រ​ពី​មូលនិធិ​ប្រជាធិបតេយ្យ​ជាតិ​អាមេរិក ​។​

    វាច្បាស់ណាស់ថា ​អ្វីដែល​ពួកគេ​ហៅថា​"តុលាការពិសេស​វៃវូអឺ"​គឺជា​ឧបករណ៍​សម្រាប់​ប្រឆាំង​ប្រទេស​ចិន​សុទ្ធសាធ ​លើសពី​នេះ​ទៅទៀត ​អ្វីដែល​ហៅថា​"សវនាការ​"លើកនេះ​នៅតែ​លេង​កលល្បិច​ចាស់​ៗ​ដែល​ប្រឌិត​ពាក្យភូតកុហក​ពាក់ព័ន្ធ​នឹង​ភូមិភាគស៊ីនជាំង ​តើ​ទង្វើបែបនេះ​មាន​ភាពជឿជាក់អី​ខ្លះ ​?!​

    ប្រការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ ​គឺ ​ពេលវេលា​ដែល​"តុលាការពិសេស​វៃវូអឺ"បាន​បើក​ធ្វើ​សវនាការ​លើកទី​នៅ​កៀក​នឹង​ទិវា​រំលឹក​ខួប ​២០ ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​ភេរវកម្ម​"១១ ​កញ្ញា" ​។ ​ការ​ដែល​កម្លាំង​ប្រឆាំង​ចិន​បាន​ប្រឌិត​ពាក្យចចាមអារ៉ាម​និង​និយាយមួលបង្កាច់​ភូមិភាគ​ស៊ីន​ជាំង​នៅពេល​នេះ ​វា​មិនត្រឹមតែជា​ការជ្រៀតជ្រែក​យ៉ាងកម្រោល​នូវ​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ក៏​ជា​ការជាន់ឈ្លី​យ៉ាង​គឃ្លើន​លើ​សមិទ្ធផល​ប្រឆាំងភេរវកម្ម​ជាសកល​ផង​ដែរ ​។​

    ដើម្បី​គាំពារ​សុវត្ថិភាព​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន ​រដ្ឋាភិបាលចិន​បាន​ចាត់វិធានការ​ដ៏​ខ្លាំង​ក្លា​មួយ​ចំនួន​ក្នុងន័យ​ប្រឆាំង​ភេរវកម្ម​និង​លុបបំបាត់​សកម្មភាព​ជ្រុលនិយម​នៅភូមិភាគ​ស៊ីន​ជាំង​ព្រម​ទាំង​ទទួលបាន​សមិទ្ធផល​គួរឱ្យ​កត់សម្គាល់ ​។ ​បច្ចុប្បន្ននេះ ​តំបន់​ស៊ីនជាំង​មិន​ត្រឹមតែ​មិនបាន​កើតមាន​ព្រឹតិ្តការណ៍​ភេរវកម្ម​ដោយហិង្សា​សម្បីតែ​មួយលើក​ក៏​គ្មានដែរ​ក្នុង​រយៈពេល​ជាង ​៤ ​ឆ្នាំជាប់ៗគ្នា​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ព្រមនិង​ការធានាសិទ្ធិមនុស្ស​ក៏​ទទួលបាន​សមិទ្ធផល​ដែល​ពី​មុន​មិនធ្លាប់មាន​ផងដែរ ​។​

    ពិភពលោក​បាន​ឃើញច្បាស់​ថា ​តាមពិតទៅ ​អ្វីដែល​ពួកគេ​ហៅថា​"តុលាការពិសេស​វៃវូអឺ"គឺជា​កូនអុក​របស់​កម្លាំង​អាមេរិក​និង​លោកខាងលិច​ក្នុងការ​លេងល្បែងនយោបាយ ​។ ​មិនថា ​វា​លាក់បាំង​ធាតុពិត​លាក់ពុត​របស់​ខ្លួន​យ៉ាង​ណា​ក៏ដោយ ​ក៏​សុទ្ធតែ​មិនអាច​កែប្រែ​ធាតុពិត​នៃ"តុលាការក្លែងក្លាយ"​នោះ​ឡើយ ​។ ​មិនថា ​វា​បាន​បើ​ធ្វើ​"សវនាការ​"ប៉ុន្មានលើក​ក៏ដោយ ​ក៏​សុទ្ធតែ​មិនអាច​រារាំង​ដល់​ដំណើរ​វិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​របស់​ភូមិភាគ​ស៊ីជាំង​ផងដែរ ​។ ​កលក្បិច​របស់​កម្លាំង​ប្រឆាំង​ចិន​អំពី​"តុលាការក្លែងក្លាយ"​នេះ​គួរតែ​បញ្ចប់​ហើយ ​!​

#CCFR Comment#បទវិភាគ៖អ្វីដែលពួកគេហៅថា"តុលាការពិសេសវៃវូអឺ"គឺជាឧបករណ៍សម្រាប់ប្រឆាំងប្រទេសចិនសុទ្ធសាធ_fororder_0915柬评图片2

 

អ្នកបកប្រែ:魏伟

ពិភាក្សា()