孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អង្គការ​សុខភាព​ពិភពលោក​ថ្លែងថា​ ​ការចែកចាយ​វ៉ាក់សាំង​ជំងឺកូវីដ១៩​ដោយ​មិនស្មើភាព​បានបណ្តាលឱ្យ​អត្រា​ចាក់វ៉ាក់សាំង​នៅអាហ្វ្រិក​មានចំនួន​ទាប​​ជាងតំបន់​ផ្សេងទៀត​យ៉ាងច្រើន​​

2021-09-15 10:42:50 cri

    កាលពី​ថ្ងៃទី១៤​ខែកញ្ញា ​លោក​ Tedros ​Adhanom ​Ghebreyesus ​អគ្គនាយកនៃ​អង្គការ​សុខភាព​ពិភពលោក​បានថ្លែងថា ​បច្ចុប្បន្ន ​នៅទូទាំង​ពិភពលោក​បានចាក់វ៉ាក់សាំង​ជំងឺកូវីដ១៩​ជាង៥​ពាន់៧​រយលាន​ដូស ​ប៉ុន្តែអាហ្វ្រិក​ចាក់បាន​ត្រឹមតែ​​២ភាគរយ​ប៉ុណ្ណោះ ​ពោលគឺ​អត្រា​ចាក់វ៉ាក់សាំង​នៅអាហ្វ្រិក​តិចជាងតំបន់​ផ្សេងទៀត​យ៉ាងច្រើន ។

    ថ្ងៃដដែល​ លោក​ Tedros ​Adhanom ​Ghebreyesus ​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​គោលដៅនៃ​អង្គការសុខភាព​ពិភពលោកគឺ ​​ប្រជាជន​យ៉ាងហោច​ណាស់៤០ភាគ​រយនៃ​ប្រទេសនីមួយៗ​ទទួលបាន​ការចាក់វ៉ាក់សាំង​ជំងឺកូវីដ១៩នៅ​មុនចុងឆ្នាំនេះ ​ហើយ​​ចាក់វ៉ាក់សាំង​ឱ្យប្រជាជន​ចំនួន​៧០ភាគរយនៅ​ទូទាំងពិភពលោក​នៅមុន​ពាក់កណ្តាល​ឆ្នាំក្រោយ​ ​។ ​ប៉ុន្តែ​ទិន្នន័យនៃ​អង្គការសុខភាព​ពិភពលោក​បានបង្ហាញថា ​បច្ចុប្បន្ននេះ ​នៅទ្វីប​អាហ្វ្រិក​មានតែប្រទេស​ចំនួនពីរ​​ប៉ុណ្ណោះដែល​បានឈានដល់​គោលដៅ​៤០​ភាគរយ ។

    លោក​ Tedros ​Adhanom ​Ghebreyesus ​បានព្រមានថា​ បើបាតុភាព​ដូចជា​​ការចែកចាយ​វ៉ាក់សាំង​ដោយ​មិនស្មើភាព​ជាដើម​អូសបន្លាយ​រយៈពេល​កាន់តែយូរ ​នោះ ​ក្របខ័ណ្ឌដែល​វីរុសរីករាល​ដាលក៏កាន់តែធំ​ រយៈពេលដែល​សង្គមនិង​សេដ្ឋកិច្ចមាន​ភាពច្របូកច្របល់​​ក៏​កាន់តែយូរ ​ហើយ​លទ្ធភាព​ដែលវីរុសលេច​ចេញការបម្លែងថ្មី​ក៏កាន់តែធំដែរ​ ដែលនឹង​កាត់បន្ថយ​ប្រសិទ្ធភាព​នៃវ៉ាក់សាំង ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()