魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រព័ន្ធសារព័ត៌មានរុស្ស៊ីចុះផ្សាយថា កិច្ចសន្ទនាជុំទី ២ ស្តីពីការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រទ្វេភាគីរវាងរុស្ស៊ីនិងអាមេរិកនឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះ

2021-09-15 15:29:17 cri

    នៅថៃ្ងទី​ ១៤​ ខែ​កញ្ញា ​តាម​ការបង្ហើប​របស់​អ្នកដឹង​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា ​កិច្ចសន្ទនា​ជុំទី​ ២ ​ស្តីពី​ការ​រក្សាស្ថិរភាព​ជា​យុទ្ធសាស្ត្រ​ទ្វេភាគី​រវាង​រុស្ស៊ី​និង​អាមេរិក​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃទី ​៣០ ​ខែកញ្ញា​ខាងមុខនេះ ​។​

    កាលពី​ថ្ងៃទី ​៩ ​ខែកញ្ញា ​លោក ​Sergey ​Ryabkov ​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ននេះ ​គោលជំហរ​របស់​រុស្ស៊ី​លើ​វិស័យ​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​រវាង​រុស្ស៊ី​និង​អាមេរិក​នៅតែ​មិនមាន​ការផ្លាស់ប្តូរ​នោះ​ទេ ​វា​ស្ថិត​នៅ​លើ​ការវិភាគ​យ៉ាង​ស៊ីជម្រៅ​និង​ការយល់ដឹង​យ៉ាង​ច្បាស់​ចំពោះ​ផលប្រយោជន៍ជាតិ​របស់​រុស្ស៊ី ​ប៉ុន្តែ​ដោយ​មក​ពី​អាកប្បកិរិយា​របស់អាមេរិក​ចំពោះ​កិច្ចព្រមព្រៀងសន្តិសុខ​ជា​យុទ្ធសាស្ត្រ​រវាង​រុស្ស៊ី​និង​អាមេរិក ​ដូច្នេះ ​ភាគីរុស្ស៊ី​ទាមទារឱ្យ​ឯកសារ​ទាំងនោះ​មាន​សុពលភាព​តាម​ផ្លូវច្បាប់​កាន់​តែ​ច្រើន​ឡើង​ៗ ​តាម​ដែល​អាច​ធ្វើ​ទៅបាន ​៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()