郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រទេសចិនតំណាងឱ្យប្រទេសមួយក្រុមថ្លែងសុន្ទរកថារួមក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់អាមេរិក

2021-09-15 10:40:41 cri

      ថ្ងៃទី​១៤ ខែ​កញ្ញា សន្និសីទ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិលើកទី​៤៨ បាន​រៀប​ចំកិច្ច​សន្ទនា​ជា​មួយ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ លោក Jiang Duan តំណាង​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​​ក្រុង​ហ្សឺណែវ​បាន​តំណាង​ឱ្យ​ប្រទេ​សមួយ​ក្រុម​ថ្លែង​សុន្ទរកថា​រួម​ ដោយបាន​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ជ្រាលជ្រៅ​ចំពោះបញ្ហា​សិទ្ធិមនុស្ស​​យ៉ាង​ធ្ងន់ធ្ងរ​របស់អាមេរិក ។

      សុន្ទរកថា​រួម​បាន​លើក​ឡើង​ថា អាមេរិក​មិន​អើពើ​ដល់​សិទ្ធិ​រស់រានមានជីវិតនិង​សិទិ្ធ​សុខាភិបាល​របស់​ប្រជាពលរដ្ឋ​ អាមេរិក​មាន​បរិក្ខារនិង​បច្ចេកទេស​វេជ្ជសាស្ត្រ​ជឿនលឿន​បំផុត​នៅលើ​ពិភពលោកទាំង​មូល ប៉ុន្តែ​បាន​ក្លាយ​ជា​ប្រទេស​ដែល​បាន​រកឃើញ​ករណីឆ្លង​ជំងឺកូវីដ​១៩​និង​ករណីស្លាប់​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក ។

      សុន្ទរកថា​រួម​បានចង្អុល​បង្ហាញ​​ថា ក្នុ​ងប្រទេស​អាមេរិក​ មាន​ការ​ប្រកាន់​ពូជសាសន៍និយម​និង​ការ​រើស​អើង​ពូជសាសន៍​ជាប្រព័ន្ធ​ក្នុង​រយៈពេលជា​​យូរមក​ហើយ​ ក្រុម​មនុស្ស​ចំនួន​តិច ដូច​ជា​ប្រជាពលរដ្ឋ​ដើម​កំណើត​អាហ្វ្រិក​ អាស៊ីនិង​ជនជាតិ​មូស្លឹម​​បាន​រង​ការ​រើស​អើង​និង​ធ្វើ​បាប​ជា​បន្ត​បន្ទាប់ មូលហេតុ​ពីឬគល់​គឺ​ការ​ជួញដូរ​ទាសករ​និង​របប​ទាសករ​ដ៏អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ។

      សុន្ទរកថា​រួម​បានឱ្យ​ដឹង​ទៀត​​ថា លើផ្ទៃ​អន្តរជាតិ​ អាមេរិកអួត​ខ្លួន​ពី​ “ប្រជាធិបតេយ្យ” និង​ “​សិទ្ធិ​មនុស្ស​” ផ្សព្វផ្សាយពាក្យភូត​កុហក​និង​ព័ត៌មាន​ក្លែង​ក្លាយ ធ្វើ​នយោបាយ​អនុត្តរភាព​ និង​ជ្រៀតជ្រែក​កិច្ច​ការផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ ប៉ុនប៉ង​បង្ខំ​ឱ្យ​ប្រទេស​ដទៃ​អនុវត្តតាម​​រូបមន្ត​និង​គុណតម្លៃ​របស់អាមេរិក​ ក៏ដូច​ជា​អនុវត្ត​វិធានការ​បង្ខិត​បង្ខំ​ដោយ​ឯកតោភាគី​យ៉ាង​កម្រោល​ ប្រការ​ទាំង​នេះ​បាន​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​នៃ​ប្រទេស​ពាក់ព័ន្ធ ក្នុង​នោះ​បូក​រួម​ទាំង​បាន​រារាំង​​ប្រទេស​ជាច្រើនមិន​ឱ្យ​​ទទួលបាន​​ឱសថ​និង​វ៉ាក់សាំង​ក្នុង​អំឡុងពេល​រីក​រាល​ដាល​នៃជំងឺ​កូវីដ១៩​ផង​ដែរ ។

      សុន្ទរកថា​រួម​បានឱ្យ​ដឹង​​ទៀតថា បម្រែ​បម្រួលដ៏​ធំ​នៃ​ស្ថានការណ៍​អាហ្វហ្កានីស្ថាន​បាន​បញ្ជាក់​ម្ត​ងទៀត​ថា ការ​ធ្វើ​អន្តរគមន៍ដោយ​យោធា និង​នយោបាយ​អនុត្តរភាព​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ទេ ការ​បង្ខិត​បង្ខំ​ឱ្យ​ប្រទេស​ដទៃ​អនុវត្ត​តាម​ “​ប្រជាធិបតេយ្យ​បែប​អាមេរិក​” នឹង​នាំ​មកនូវ​ភាព​ច្របូកច្របល់​និង​ភាព​វឹកវរ​តែប៉ុណ្ណោះ ហើយ​ពិត​ជា​នឹង​ទទួល​បរាជ័យ​ជា​មិន​ខាន​ ។

      សុន្ទរកថា​រួមក៏​បាន​​ដាស់តឿន​ឱ្យ​អាមេរិក​គិត​ពិចារណា​ពី​កំហុស​របស់​ខ្លួន​ និងកែតម្រូវកំហុស ធ្វើ​ប្រតិបតិ្តជាក់ស្តែង​ដើម្បី​ដោះស្រាយ​បញ្ហា​សិទិ្ធ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​របស់​ខ្លួន​ ក្នុង​ន័យ​បំពេញកាតព្វកិច្ចសិទ្ធិ​មនុស្ស​អន្តរជាតិ​យ៉ាង​ប្រាកដ​ប្រជា ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()