孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មន្ត្រីការទូត​របស់សហភាព​អឺរ៉ុបថ្លែងថា​ ក្រៅពីធ្វើ​កិច្ចសន្ទនាជាមួយ​អង្គការតាលីបង់​គឺគ្មាន​ជម្រើស​អ្វីផ្សេង​ទៀតទេ​​

2021-09-15 15:27:35

    តាម​ការផ្សាយ​ដំណឹងនៃ​ប្រព័ន្ធសារ​ព័ត៌មានបរទេស​ឱ្យដឹងថា ​លោក ​Josep ​Borrell ​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​ការបរទេសនិង​គោលនយោបាយ​សន្តិសុខនៃ​សហភាពអឺរ៉ុប​បានថ្លែង​កាលពីថ្ងៃទី១៤​ខែកញ្ញាថា​ ក្រៅពីធ្វើ​កិច្ចសន្ទនាជាមួយ​អង្គការតាលីបង់​ដែលជា​អ្នកកាន់អំណាចថ្មី​នៅអាហ្វហ្កានីស្ថាន​ សហភាពអឺរ៉ុប​គឺគ្មានជម្រើស​អ្វីផ្សេង​ទៀតទេ​ ។ សហភាព​អឺរ៉ុបនឹង​ខិតខំប្រឹងប្រែង​ធ្វើកិច្ច​សម្របសម្រួល​ជាមួយរដ្ឋាភិបាល​នៃរដ្ឋសមាជិក​ ដើម្បីបង្ហាញនូវ​កម្លាំងឥទ្ធិពល​ខាងការទូត​នៅក្រុង​កាប៊ុល ។

    គណៈកម្មាធិការ​ប្រតិបត្តិនៃ​សហភាពអឺរ៉ុប​មានផែនការ​ខិតខំ​កៀរគរ​មូលធន​ចំនួន៣​រយលាន​ប្រាក់អឺរ៉ូពី​រដ្ឋាភិបាល​ប្រទេសនានា​និងថវិការួមនៃ​សហភាពអឺរ៉ុប​នៅឆ្នាំ២០២១​និងឆ្នាំ២០២២ ​ដើម្បីត្រៀម​ចាត់ចែង​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន​ប្រហែល៣ម៉ឺន​នាក់​​ឡើងវិញ ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()