郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

រដ្ឋមន្រ្តីការបរទេសអាមេរិកចូលរួមសវនាការនៃរដ្ឋសភាដើម្បីឆ្លើយដោះសាអំពីសកម្មភាពដកទ័ពចេញពីអាហ្វហ្កានីស្ថាន

2021-09-15 14:32:36 cri

      ថ្ងៃ​ទី​១៤​ខែ​កញ្ញា គណៈកម្មាធិការ​ទំនាក់​ទំនង​ការ​ទូត​នៃ​ព្រឹទ្ធ​សភា​អាមេរិក​បាន​បើក​ធ្វើ​សវនាការអំពី​សកម្មភាព​ជម្លៀស​ចេញ​ពី​អាហ្វហ្កានីស្ថាន លោក​Blinkenរដ្ឋមន្រ្តី​ការ​បរ​ទេស​អាមេរិកបាន​ចូល​រួម​សវនាការព្រម​ទាំង​ទទួល​ការ​សួរ​ដេញ​ដោល ដើម្បី​ឆ្លើយ​ដោះ​សា​អំពីសកម្មភាព​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន។

      ប្រឈម​នឹង​ការ​សួរ​ដេញ​ដោល​និង​រិះ​គន់ លោក​Blinkenបាន​យក​កំហុសរបស់​ភាគី​អាមេរិក​ក្នុង​សកម្មភាព​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​ទៅ​ទម្លាក់​លើ​គោល​នយោបាយ​ចំពោះ​អាហ្វហ្កានីស្ថាន​របស់​រដ្ឋាភិបាល​អាណត្តិមុន។ លោក​បាន​ថ្លែង​ថា រដ្ឋាភិ​បាលរបស់​លោក​បៃដិន​បាន​បន្ត​វេន​កិច្ច​ព្រម​ព្រៀង​ដែល​ឯកភាពគ្នា​​ដោយ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​និង​អង្គការ​តាលីបង់​អាហ្វហ្កានីស្ថាន កិច្ច​ព្រម​ព្រៀង​នេះ​បាន​កំណត់​ថា កងទ័ព​អាមេរិក​នឹង​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន​នៅ​មុន​ថ្ងៃ​ទី​១​ខែ​ឧសភា​ឆ្នាំ​នេះ។ បន្ទាប់​ពី​បាន​ឡើង​កាន់​មុខ​តំណែង រដ្ឋាភិបាល​របស់​លោក​បៃដិនគ្មាន​ជម្រើស​អ្វីផ្សេង​ទៀត​ក្រៅ​អំពីការ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាននោះ​ទេ។

      លោកMenendezប្រធានគណៈកម្មាធិការ​ទំនាក់​ទំនង​ការ​ទូត​នៃ​ព្រឹទ្ធ​សភា​អាមេរិក​បានថ្លែង​ថា សកម្មភាព​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន​របស់​កង​ទ័ព​អាមេរិក​ស្ថិត​"មាន​បញ្ហា​យ៉ាង​ច្បាស់​និង​ធ្ងន់​ធ្ងរ​ខាង​វិស័យយន្តការប្រតិបត្តិ ត្រូវ​ដេញ​ដោល​រក​ការ​ទទួល​ខុស​ត្រូវ​។​លោក​ Rischអនុប្រធានគណៈកម្មាធិការ​ទំនាក់​ទំនង​ការ​ទូត​នៃ​ព្រឹទ្ធ​សភាបាន​ថ្លែងថា រដ្ឋា​ភិ​បាល​របស់​លោក​បៃដិន​ត្រូវ​រ៉ាប់រង​ទំនួល​ខុស​ត្រូវ​តែ​ម្នាក់​ឯងចំពោះភាព​បរាជ័យ​យ៉ាង​ខ្លាំង​និង​ផល​វិបាក​លើក​នេះ៕

អ្នកបកប្រែ:郑磊

ពិភាក្សា()