魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អង្គការតាលីបង់នៃអាហ្វហ្កានីស្ថានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយ

2021-09-15 14:48:07 cri

    នៅ​ថ្ងៃទី ​១៤ ​ខែកញ្ញា ​អង្គការ​តាលីបង់​នៃ​អាហ្វហ្កានីស្ថាន​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ផ្តល់​ជំនួយ ​ហើយ​ចៀសវាង​ពី​ការ​ធ្វើឱ្យ​ជំនួយ​មនុស្សធម៌​ជំពាក់​ជំពិន​ជា​មួយ​បញ្ហា​នយោបាយ​ ​។​

    ក្នុង​សន្និសីទសារព័ត៌មាន​ដែល​បាន​ធ្វើឡើង​នៅក្រុង​កាប៊ុល ​រដ្ឋធានី​អាហ្វហ្កានីស្ថាន​នា​ថៃ្ងដដែល​នោះ ​លោក ​Maulvi ​Amir ​Khan ​Muttaqi ​រដ្ឋមន្ត្រី​ការបរទេស​ស្តីទី​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​តាលីបង់​អាហ្វហ្កានីស្ថាន​បាន​ថ្លែង​អំណរគុណ​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​បាន​ផ្តល់​ជំនួយ​ដល់​អាហ្វហ្កានីស្ថាន ​។ ​លោកបាន​ថែ្លង​ថា ​ប្រជាជន​អាហ្វហ្កានី​ស្ថាន​នៅតែ​ត្រូវការ​ជំនួយ​និង​កិច្ចសហប្រតិបត្តិការ​ពីសំណាក់​សហគមន៍អន្តរជាតិ​ដដែល ​តែ​ចៀង​វាង​កុំឱ្យ​ជំនួយ​មនុស្សធម៌​ជំពាក់​ជំពិន​ជា​មួយ​បញ្ហា​នយោបាយ ​។ ​លោក ​Maulvi ​Amir ​Khan ​Muttaqi ​ក៏​បាន​អំពាវនាវ​ឱ្យ​បណ្តាប្រទេសនានា​ដែល​ធ្លាប់​បាន​ជួយ​អាហ្វហ្កានី​ស្ថាន​លើ​គ្រប់វិស័យ ​ដូចជា ​ការអប់រំ ​សុខាភិបាល ​ជនភៀសខ្លួន​ព្រមនិង​ការ​ទប់ទល់​នឹង​គ្រោះ​រាំងស្ងួត​ជាដើម​សូម​បន្ត​ផ្តល់ការគាំទ្រ​តទៅទៀត ​។​

    លោក ​Maulvi ​Amir ​Khan ​Muttaqi ​រំពឹងថា ​បុគ្គលិក​ផ្តល់​ជំនួយ​ដល់​បរទេស​ដែល​បាន​ចាក​ចេញ​ពី​អាហ្វហ្កានីស្ថាន​នឹង​វិលត្រឡប់​មក​អាហ្វហ្កានីស្ថាន​ជា​ថ្មី​ឡើង​វិញ ​បច្ចុប្បន្ននេះ ​"អាហ្វ​ហ្កានី​ស្ថាន​គ្មាន​សង្គ្រាម​ឬ​ជម្លោះ​នោះ​ទេ ​"។ ​លោក​បាន​សន្យាថា ​នឹង​ធានា​ជូន​សុវត្ថិភាព​នៃ​បុគ្គលិក​ផ្តល់​ជំនួយ​ដល់​បរទេស​ទាំងអស់ ​៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()