魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ បានបើកធ្វើ

2021-09-15 15:32:33 cri

    នៅ​ថៃ្ងទី ​១៤ ​ខែកញ្ញា ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី ​៧៦ ​បាន​បើកធ្វើ​នៅ​ទីស្នាក់​ការ​ទូទៅ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុងញូវយ៉ក ​។​

    ថ្លែង​ក្នុង​សុន្ទរកថា ​លោក ​Abdulla ​Shahid ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី ​៧៦ ​បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ចាប់យក​ឱកាស​នៃ​"ក្តីសង្ឃឹម" ​ហើយ​បាន​ធ្វើការ​បូក​សរុប​ការងារសំខាន់ៗ​នាពេលអនាគត​របស់លោក​ជា​"ពន្លឺ​នៃ​ក្តីសង្ឃឹម"​ចំនួន ​៥ ​ចំណុច ​គឺ ​ការដើរចេញពី​ស្រមោលខ្មៅ​នៃ​ជំងឺកូវីដ ​១៩ ​ជំរុញ​ការស្តារឡើងវិញ​ជា​និរន្តរភាព ​ទប់ទល់​នឹង​បញ្ហាបរិស្ថាន​ក្នុងនោះ​បូករួមទាំង​បម្រែបម្រួល​អាកាសធាតុ ​ក៏ដូចជា​គោរព​សិទ្ធិ​របស់​មនុស្សគ្រប់រូប​ព្រមនិង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិត្យានុភាព​របស់​អង្គការសហប្រជាជាតិ​ ​។​

    លោក ​António ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថែ្លងថា ​រំពឹងថា ​បណ្តា​ប្រទេស​នានា​នឹង​ពន្លឿន​ការ​ទប់ទល់​នឹង​ការរីករាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​ក៏ដូចជា​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​ក្នុង​ការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ព្រមទាំង​បញ្ចប់សង្គ្រាម ​។ ​លោក​បាន​អំពាវនាវឱ្យ​ស្តារ​ឡើងវិញ​នូវ​គុណតម្លៃ​ដើម​ដំបូង​នៃ​ការ​បង្កើត​អង្គការសហប្រជា​ជាតិ​មក ​ពោលគឺ ​ការគាំពារ​សិទ្ធិមនុស្ស ​អាណិតអាសូរ​ចំពោះ​ក្រុមមនុស្ស​ងាយរងគ្រោះ ​ក៏ដូច​ជា​ស្វែង​រក​សន្តិភាព​តាមរយៈ​កិច្ចសន្ទនា​និង​រួមសុខរួមទុក្ខជាមួយគ្នា​នៅពេល​ប្រឈមមុខ​នឹង​បញ្ហាប្រឈម​រួម ​៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()