邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ៖ ចិននឹងរួមចំណែកតាមលទ្ធភាពរបស់ខ្លួនដើម្បីជួយមនុស្សជាតិឱ្យយកឈ្នះទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

2021-09-17 17:13:29

       ល្ងាច​ថ្ងៃទី ១៧ ខែ​កញ្ញា ​នៅទីក្រុងប៉េកាំង  ​លោក Xi Jinping ​ប្រធានរដ្ឋចិន​​បាន​អញ្ជើញ​ចូលរួម​​កិច្ចប្រជុំ​កំពូល​អង្គការ​សហ​ប្រតិបត្តិការ​សៀងហៃ​លើកទី ២១  ព្រមទាំង​ថ្លែង​សុន្ទរកថា​​តាម​ប្រព័ន្ធ​វីដេអូ ​។

      លោក Xi Jinping ​បាន​ថ្លែងថា  ​​គ្រប់ប្រទេស​នៃ​អង្គការ​សហប្រតិបត្តិការ​​​សៀងហៃ​​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​គន្លឹះ​នៃ​ការអភិវឌ្ឍ  ​​ត្រូវ​​ពង្រីក​ឧត្តមភាព​​​ពិសេស​ ដែល​មាន​​ព្រំដែនជាប់គ្នា ​និង​មាន​ផល​ប្រយោជន៍​​រួម  ​ត្រូវប្រកាន់​ខ្ជាប់​ការបើកទូលាយ​និង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា  ​​ដើម្បី​រួមគ្នា​សម្រេច​បំណង​ប្រាថ្នា​ដ៏​ល្អបវរ​នៃ​ការស្តារឡើងវិញ​និង​ការវិវឌ្ឍ​រីកចម្រើន​។

      លោក Xi Jinping ​បាន​គូស​បញ្ជាក់ថា  ​​គិតត្រឹមពេលនេះ ​ភាគីចិន​​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ​និង​វត្ថុ​ធាតុ​ដើម​នៃ​វ៉ាក់សាំង​ចំនួន​ប្រហែល ​១២០០ ​លានដូស ​ជូន​ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួនជាង ២០០ ​ដែលស្ថិតនៅ​លំដាប់​ទីមួយ​លើ​ពិភពលោក​ ​ហើយ​ចិន​​នឹង​​​ខិតខំ​សមេ្រច​​គោលដៅ​​​ផលិត​និង​ផ្តល់​វ៉ាក់សាំង​ចំនួនសរុប​ ២០០០ ​លាន​ដូស​ជូន​​ពិភពលោក​ពេញ​មួយឆ្នាំ​នេះ   ​ដើម្បី​រួមចំណែក​កាន់តែច្រើន​ក្នុងការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ជំងឺ​ឆ្លង​ ជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​​ពោលគឺ​​រួមចំណែក​តាម​លទ្ធភាព​របស់​ខ្លួន ​ដើម្បី​​ជួយ​មនុស្សជាតិ​ឱ្យ​យកឈ្នះ​ទាំង​ស្រុង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩៕​​

 

 

អ្នកបកប្រែ:邓倩

ពិភាក្សា()