刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXiJinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃលើកទី២១តាមប្រព័ន្ធវីដេអូ

2021-09-17 16:50:29 cri

រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ​លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​លើក​ទី​២១​ ព្រមទាំង​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធវីដេអូ​នៅ​ក្រុង​ប៉េកាំង​​។

លោក​XiJinping​បាន​គូស​បញ្ជាក់​ថា​ ​២០​ឆ្នាំ​កន្លងទៅនេះ​រយៈពេល​២០​ឆ្នាំ​ដែល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​វិវឌ្ឍ​រីកចម្រើន​យ៉ាង​ផុលផុស​ ហើយ​ទទួល​បាន​​សមិទ្ធផល​ផ្លែផ្កា​ក្នុង​​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ជា​សមាជិក​។​​២០​ឆ្នាំ​កន្លងទៅនេះ ​អង្គការ​នេះ​បាន​គោរព​និង​អនុវត្ត “​ស្មារតីសៀងហៃ​”​ដែល​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ផ្តល់​ផល​ប្រយោជន៍​ទៅវិញទៅមក ​សមាសភាព​ ​ពិគ្រោះពិភាក្សា​ ​និង​គោរព​អរិយធ៌ម​ពិពិធកម្ម​ ​ដើម្បី​រួមគ្នា​ជំរុញ​ការ​ជឿជាក់ផ្នែក​នយោបាយ​ទៅវិញទៅមក រួមគ្នាគាំពារ​សន្តិសុខ​និង​ស្ថិរភាព​ ​រួមគ្នា​ស្វែងរក​ភាព​រុងរឿង​និង​ការអភិវឌ្ឍ ​រួមគ្នា​ទទួល​បន្ទុក​សច្ចធម៌​​អន្តរជាតិ​ ​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​សន្តិភាព​ពិភពលោក​និង​មនុស្សជាតិ​ឱ្យ​រីកចម្រើន​ ​ដើម្បី​បង្កើត​ជា​​ទ្រឹស្តី​សំខាន់​​និង​ការ​​អនុវត្ត​ជាក់​ស្តែង​ក្នុង​ការ​កសាង​ទំនាក់ទំនងអន្តរជាតិ​បែប​ថ្មី​និង​សហគមន៍​វាសនា​រួម​តែ​មួយ​របស់​មនុស្សជាតិ៕

អ្នកបកប្រែ:刘妍

ពិភាក្សា()