孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXi Jinping ប្រធានរដ្ឋចិនថ្លែងថា​​ ប្រទេសចិននឹងជួយប្រទេសដែលមានតម្រូវការដើម្បីពង្រឹងការកសាងសមត្ថភាព​ និងកែលម្អសុខុមាលភាពរបស់ប្រជាជន

2021-09-17 17:08:14

​ ​រសៀលថ្ងៃទី១៧ ​ ខែកញ្ញា​   លោកXi Jinpingប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃលើកទី២១(SCO)ព្រមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ។

លោកXi​ Jinpingបានថ្លែងថា​  ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ  ប្រទេសចិននឹងជួយបណ្តុះបណ្តាលបុគ្គលិកកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេស SCOចំនួន១០០០នាក់និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការចំនួន៣០ក្នុងវិស័យសុខាភិបាល​ ការកាត់បន្ថយភាពក្រីក្រ  វប្បធម៌និងការអប់រំក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម“ផ្លូវសូត្រគ្រួសារតែមួយ”។ដើម្បីជួយប្រទេសដែលមានតម្រូវការពង្រឹងការកសាងសមត្ថភាពនិងកែលម្អសុខុមាលភាពរបស់ប្រជាជន។

លោកXi​ Jinpingបានសង្កត់ធ្ងន់ថា  ក្នុងការដោះស្រាយបញ្ហាអន្តរជាតិមិនអាចធ្វើតាម “ឋានៈអំណាច”ដែលផ្សព្វផ្សាយពីអនុត្តរភាព ​នោះទេ គួរតែគោរពតាមវត្ថុបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ​ ហើយប្រកាន់ខ្ជាប់គោលការណ៍ពិគ្រោះពិភាក្សាជាមួយគ្នា  កសាងជាមួយគ្នានិងចែករំលែកគ្នា៕

 

អ្នកបកប្រែ:孔思琦

ពិភាក្សា()