孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បរិមាណ​ផលិតនិង​លក់ដូរ​រថយន្ត​ថាមពលថ្មី​របស់ចិន​ឈរនៅ​លំដាប់​ទីមួយ​ទូទាំង​ពិភពលោក​រយៈពេល៦​ឆ្នាំជាប់ៗ​

2021-09-17 15:43:55 cri

    កាលពី​ថ្ងៃទី១៦​ខែកញ្ញា ​មហាសន្និបាត​រថយន្ត​ថាមពលថ្មី​ពិភពលោក​ឆ្នាំ២០២១​បានបើកធ្វើ​នៅក្រុង ​Haikou ​ខេត្ត Hainan ​។ អ្នកសារព័ត៌មាន​បានទទួល​ដំណឹងពី​មហាសន្និបាត​នេះថា ​បរិមាណ​ផលិតនិង​លក់ដូររថយន្ត​ថាមពល​ថ្មីរបស់ចិន​ឈរនៅ​លំដាប់​ទីមួយ​ទូទាំង​ពិភពលោក​រយៈពេល៦​ឆ្នាំជាប់ៗ​ ហើយក៏​កំពុងជំរុញ​ការតាក់តែង​គោលនយោបាយ​និងការចាត់តាំង​អំពីការអភិវឌ្ឍ​រថយន្ត​ថាមពលថ្មី​ប្រកបដោយ​គុណភាពខ្ពស់​ផងដែរ ។

    តាមទិន្នន័យ​ស្ថិតិថ្មីបំផុត​ឱ្យដឹងថា​ ពីខែមករា​ដល់ខែសីហា​ឆ្នាំនេះ ​បរិមាណ​សរុបនៃ​ការផលិតនិង​លក់ដូររថយន្ត​ថាមពលថ្មី​ក្នុងប្រទេសចិន​គឺ១លាន៨​សែនគ្រឿង​ ដែលកើនឡើង​១.៩ដង​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានាឆ្នាំទៅ ។

    តាម​ការឧទ្ទេសនាម​ឱ្យដឹងថា ​ការបញ្ចេញ​កាបូនខាង​គមនាគមន៍​ផ្លូវថ្នល់​តាមរយៈ​រថយន្តជា​សំខាន់ត្រូវជា​ប្រហែល២០​ភាគរយនៃ​បរិមាណ​បញ្ចេញកាបូន​សរុបលើ​សកលលោក​ ដូច្នេះ ​ការជំរុញ​ការកាត់បន្ថយ​ការបញ្ចេញ​កាបូននៃ​ឧស្សាហកម្ម​រថយន្តជា​ចំណែក​ដ៏មាន​សារសំខាន់​បំផុតមួយក្នុង​ការសម្រេច​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​កាបូនបន្ទាប់​ពីឡើងដល់​ចំណុច​កំពូលនិង​សម្រេច​អព្យាក្រឹតភាពកាបូន ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()