郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Han Zheng សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនចូលរួមពិធីបើកស្លាកនៃស្ថាប័នគ្រប់គ្រងតំបន់កិច្ចសហប្រតិបតិ្តការស៊ីជម្រៅរវាងតំបន់ Hengqin ក្វាងតុងនិងម៉ាកាវព្រមទាំងបានចុះត្រួតពិនិត្យការងារនៅក្រុងជូហៃខេត្តក្វាងតុង

2021-09-18 15:43:44 cri

      ព្រឹក​ថ្ងៃទី​១៧ ខែ កញ្ញា​ ​ពិធីបើក​ស្លាក​នៃ​ស្ថាប័ន​គ្រប់គ្រងតំបន់​កិច្ច​សហប្រតិបតិ្តការ​ស៊ីជម្រៅ​រវាង​តំបន់ Hengqin ក្វាងតុង​និង​ម៉ាកាវ​បាន​បើក​ធ្វើ​នៅ​ក្រុង​ជូហៃ​ ខេត្ត​ក្វាង​តុង ។ លោក Han Zheng សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាឧបនាយក​រដ្ឋមន្ត្រីចិនបាន​ចូល​រួម​ពិធី​បើកស្លាក​ ព្រមទាំង​​ថ្លែង​សុន្ទរកថា​ផង​ដែរ ។

      លោក Han Zheng បាន​ថ្លែង​ថា កា​រ​បង្កើតតំបន់​កិច្ច​សហប្រតិបតិ្តការ​ស៊ីជម្រៅរវាង​តំបន់ Hengqin ក្វាងតុង​និង​ម៉ាកាវ​បាន​បើក​ធ្វើ​នៅ​ក្រុង​ជូហៃ​ ខេត្ត​ក្វាង​តុង ជា​សេចកី្ត​សម្រេច​ចិត្ត​ធំនិង​សំខាន់​ដែល​ផ្តួច​ផ្តើម​ផ្ទាល់​ដោយ​លោក Xi Jinping អគ្គលេខាធិការ​នៃមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ។ ​លោក Xi Jinping អគ្គលេខាធិការ​នៃមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចុះត្រួតពិនិត្យ​នៅ​តំបន់Hengqin ជា​ច្រើន​លើក ក្នុងន័យ​កំណត់ទិសដៅ​អភិវឌ្ឍ​នៃ​កំណែទម្រង់​និង​ការ​អភិវឌ្ឍ​នៃ​តំបន់​Hengqin  ។

      លោក Han Zheng បាន​គូសបញ្ជាក់ថា ពិធីបើកស្លាក​លើក​នេះ​ជាខណៈ​ពេល​ជា​ប្រវតិ្តសាស្ត្រ​របស់​តំបន់​​កិច្ច​សហប្រតិបតិ្តការ​ ដែល​បាន​បង្ហាញថា កិច្ចកសាងតំបន់កិច្ច​សហប្រតិបតិ្តការ​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​ដែល​នឹង​អនុវត្ត​ដោយ​គ្រប់ជ្រុង​ជ្រោយ​ និង​ពន្លឿន​ដំណើរកសាង​ ។ រំពឹង​ទុកថា​តំបន់​កិច្ច​​សហប្រតិបតិ្តការ​នឹងខិត​ខំប្រឹង​ប្រែង​​អភិវឌ្ឍ​ ​ក្នុង​ន័យ​ជំរុញ​មុខរបរ​ថ្មីច្រើន​បែប​យ៉ាង​ដែល​សមស្រប​នឹង​សេដ្ឋកិច្ច​ម៉ាកាវ ក៏ដូច​ជា​បំពេញបន្ថែម​កម្លាំង​ចលករ​ថ្មី​ដល់​ការ​អភិវឌ្ឍ​ដ៏យូរ​អង្វែង​របស់ម៉ាកាវផង​ដែរ ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()