郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFRComment#បទវិភាគ៖ក្បត់សម័្ពន្ធមិត្តនិងស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន អាមេរិកគ្មានសច្ចភាពនិងមិនគោរពពាក្យសន្យាទាល់តែសោះ

2021-09-18 15:36:28 cri

     ដើមឡើយ នៅថ្ងៃទី​១៧ ខែ​កញ្ញា ប្រទេស​បារាំង​គ្រោង​នឹង​រួម​ជា​មួយ​អាមេរិក​អបអរសាទរ​ខួបទី​២៤០​នៃ​សង្គ្រាម​នៅឈូង​សមុទ្រ​Chesapeak ។ ប៉ុន្តែនៅថ្ងៃទី​១៦ ខែកញ្ញា​ ប្រទេស​ទាំង​បីអាមេរិក អង់គ្លេស​និង​អូស្ត្រាលីស្រាប់តែ​ប្រកាស​ថា នឹង​បង្កើត​សម័្ពន្ធ​សនិ្តសុខ​ឥណ្ឌា​-ប៉ាស៊ីហ្វិក​ ព្រម​ទាំង​បាន​ចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀងស្តីពី​ការ​ចែក​រំលែក​បច្ចេកទេស​និង​ផលិត​នាវាមុជទឹក​នុយគ្លេអ៊ែរ ក្នុងគោលបំណង​ទប់ទល់នឹង​ប្រទេស​ចិន​​ ។ ប្រការ​នេះបណ្តាលឱ្យ​កិច្ច​ព្រមព្រៀង​ស្តីពីនាវា​មុជទឹកដ៏មានទំហំទឹក​ប្រាក់​ច្រើន​សម្បើម​ដែល​បារាំង​បាន​ចុះហត្ថលេខាជា​មួយ​អូស្ត្រាលី ត្រូវ​ទុក​ជា​មោឃត ។ ដោយសារ​មាន​ខឹង​សម្បាយ៉ាង​ខ្លាំង​ បាន​ជា​បារាំង​បាន​លុបចោល​សកម្មភាពអបអរសាទរ​ដែលបាន​​កំណត់នៅ​កាលពីមុន ។​​

      ដូចការ​​និយាយ​មែន ពេល​ក្បត់​សម័្ពន្ធមិត្ត​ អាមេរិក​គ្មាន​ការ​ស្ទាក់​ស្ទើរអ្វីឡើយ ។ លោក Macron ប្រធានាធិបតីបារាំង​បាន​ថ្លែង​ដោយ​ឈឺចាប់ថា “ត្រូវ​​ចាក់​​កាំបិតពីខាងក្រោយ ” ។ តាម​ពិត​ទៅ បារាំង​មានការ​ឈឺចាប់ដល់​កម្រិតយ៉ាង​ណា អង់គ្លេស​និង​អូស្ត្រាលី​ក៏ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដល់​កម្រិត​ហ្នឹង  ពីព្រោះ​តាំង​ពីដើម​មក​ អាមេរិកក៏​មាន​ទម្លាក់​បោះបង់ចោល​សម័្ពន្ធមិត្ត​ ដើម្បី​ស្វែង​រក​តែ​​​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​ដែរ ​ ។

      ឧទាហរណ៍​ដូច​ជា​ សង្គ្រាម​ឈូង​សមុទ្រ​​Chesapeak កាលពី២៤០​ឆ្នាំ​មុន ជា​ការ​យុទ្ធនាការ​គន្លឹះ​ក្នុង​សង្គ្រាម​ឯករាជ្យ​អាមេរិក កាលនោះ កងទ័ពបារាំង​បាន​កាត់ផ្កាច់​ខ្សែ​ផ្គត់ផ្គង់តាម​ផ្លូវ​សមុទ្រ​នៃ​កងទ័ពអង់គ្លេស បាន​ជានៅទី​បំផុត អង់គ្លេស​បាន​សុំ​ចុះចាញ់ចំពោះ​​កងទ័ពចម្រុះ​អាមេរិក​និង​បារាំង ព្រម​ទាំង​​សម្រេច​បានូវឯករាជ្យភាព​​របស់អាមេរិក ។

      ការ​ខឹង​សម្បា​របស់​បារាំងលើកនេះ គ្រាន់​តែ​ជា​ចារ​ស្លាក​ថែម​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​អាក្រក់​របស់​អាមេរិក​ដែល​បាន​ក្បត់​សម័្ពន្ធ​មិត្ត​តែ​ប៉ុណ្ណោះ ។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​  អាមេរិក​បាន​លួច​ស្តាប់​យ៉ាង​គឃ្លើន​នូវសកម្មភាព​របស់​អ្នក​នយោបាយ​សំខាន់ៗ​របស់អឺរ៉ុប​ បន្ទាប់​ពី​ផ្ទុះការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩​ អាមេរិក​បាន​ទប់​ស្កាត់​សម្ភារៈ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​របស់​អឺរ៉ុប រហូតដល់​ពេលដក​ទ័ព​ចេញពីអាហ្វហ្កានីស្ថាន អាមេរិក​មិន​អើពើ​នឹង​សម័្ពន្ធ​មិត្ត​ទាល់តែសោះ តាម​ពិត​ទៅ អាមេរិក​ដែលខំប្រឹង​​ឃុប​ឃិត​និង​បង្កើត​ជា​បក្ខពួក​ បែរ​ជា​ធ្វើ​ឱ្យ​សម័្ពន្ធមិត្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់​ធ្ងរ ។  ក្រោម​ការ​ណែនាំ​ពី​គំនិត​ “អាមេរិក​ជាអាទិភាព”​ អាមេរិក​បាន​ចាត់​ទុក​សម័្ពន្ធ​មិត្ត​ជា​ឧបករណ៍​សម្រាប់ស្វែង​រក​​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ខាង​នយោបាយ​  នេះ​បាន​បណ្តាលឱ្យ​ប្រព័ន្ធ​សម័្ពន្ធ​មិត្ត​របស់អាមេរិកមានភាព​កាន់តែ​ធុយស្រួយ  ។

      យ៉ាង​ណាមិញ អ្វីដែលប្រទេស​ទាំងពីរ​អង់គ្លេស​និង​អូស្ត្រាលី​គួរតែ​គិត​ពិចារណា គឺប្រឈម​នឹងអាមេរិក​ដែល​ជា​សម័្ពន្ធមិត្តតែងតែបោះបង់ចោល​សម័្ពន្ធមិត្ត ដើម្បី​ឆក់យក​ផលប្រយោជន៍ផ្ទាល់ខ្លួន​ តើ​គួរតែ​ខូចខាត​ផលប្រយោជន៍របស់​ខ្លួន​មែនទេ ។ ក្នុង​នាម​ជា​ប្រទេស​មាន​អាវុធនុយគ្លេអ៊ែរ​ អាមេរិកបាន​ស៊ុម​គ្រលំ​គ្នា​ជា​មួយ​អង់គ្លេស​ ផ្តល់​ការគាំទ្រ​យ៉ាង​កម្រោល​​លើវិស័យ​អភិវឌ្ឍ​បច្ចេកទេស​នុយគ្លេអ៊ែរ​យោធា​ដល់​អូស្ត្រាលីដែល​ជា​ប្រទេស​គ្មាន​អាវុធនុយគ្លេអ៊ែរ មិន​បាច់សង្ស័យ​ឡើយ នេះគឺ​ជា​ទង្វើ​រីកសាយ​ភាយអាវុធ​នុយគ្លេអ៊ែរ​សុទ្ធសាធ​ដែល​នឹង​​ជិះឥទ្ធិពល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ចំណុ​ចក្រៅ ដូច​ជា​បញ្ហា​នុយគ្លេអ៊ែរ​នៅឧបទ្វីប​កូរ៉េ និង​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ជាដើម ក៏ដូចជា​នឹង​បំផ្លាញដល់សុខ​សន្តិភាព​​អន្តរជាតិផងដែរ ។

      ទាក់ទិន​នឹង​ទង្វើ​បំពានសីលធម៌​អន្តរជាតិ​របស់​អាមេរិក​ អង់គ្លេស​និង​អូស្ត្រាលី​ សហគំន៍​អន្តរជាតិ​ចាំបាច់​ត្រូវចាត់​ប្រតិបតិ្តការ​ដើម្បី​​ទប់​ស្កាត់​ ។ ដល់​ពេលនោះ អាមេរិ​ក​ប្រហែល​នឹង​ក្បត់​អង់គ្លេស​និង​អូស្ត្រាលី​ទៀត​ ។ “មាន​មិត្ត​ភក្តិដូច​អាមេរិក​បែប​នេះ តើ​អ្នក​ណា​នៅតែ​ត្រូវ​ការ​សត្រូវ ?” ការ​ព្រមាន​របស់​លោក Donald Tusk អតីត​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ទទួល​បានការ​​បញ្ជាក់​ពី​ការ​ពិត​ជាក់​ស្តែង​ម្តង​ហើយ​ម្តង​ទៀត បើសិន​ជា​ប្រទេស​ទាំង​ពីរ​អង់គ្លេស​និង​អូស្ត្រាលី​បាន​ភ្លេច​ នោះនឹង​ទទួលបានលទ្ធផល​ចុង​ក្រោយ​ដែល​គួរតែ​ឱ្យ​សង្វេគ​ជា​មិន​ខាន​ ៕

#CCFRComment#បទវិភាគ៖ក្បត់សម័្ពន្ធមិត្តនិងស្វែងតែរកផលប្រយោជន៍ផ្ទាល់ខ្លួន អាមេរិកគ្មានសច្ចភាពនិងមិនគោរពពាក្យសន្យាទាល់តែសោះ_fororder_09181

#CCFRComment#បទវិភាគ៖ក្បត់សម័្ពន្ធមិត្តនិងស្វែងតែរកផលប្រយោជន៍ផ្ទាល់ខ្លួន អាមេរិកគ្មានសច្ចភាពនិងមិនគោរពពាក្យសន្យាទាល់តែសោះ_fororder_09182

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()