郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ប្រធានរដ្ឋចិនលើកឡើងសំណើបីចំណុចស្តីពីបញ្ហាអាហ្វហ្កានីស្ថាន

2021-09-18 11:29:36 cri

      រសៀល​ថ្ងៃទី​១៧ ខែ​កញ្ញា លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ចូល​រួម​កិច្ចប្រជុំកំពូលអង្គការសហប្រតិបតិ្តការសៀងហៃ និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំរដ្ឋសមាជិកអង្គការសហប្រតិបតិ្តការសៀងហៃ ជា​មួយ​អង្គការសនិ្ធសញ្ញាសន្តិសុខជាសមូហភាពស្តីពីបញ្ហាអាហ្វហ្កានីស្ថាន តាមប្រព័ន្ធវីដេអូ ។

      ទាក់ទិន​នឹងបញ្ហា​អាហ្វហ្កានីស្ថាន លោក Xi Jinping ប្រធាន​រដ្ឋចិន​បាន​លើកឡើង​សំណើ​បីចំណុច ពោលគឺ៖ ទីមួយ ជំរុញ​ស្ថានការណ៍អាហ្វហ្កានីស្ថានឱ្យ​​ឆ្លងដំណាក់កាល​​អន្តរកាលប្រកបដោយ​ស្ថិរភាព​ក្នុង​ពេល​ឆាប់ៗ ។ គាំទ្រ​បណ្តាភាគីនានា​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថានឈាន​ដល់​ការ​ចាត់ចែង​ខាង​នយោបាយ​ប្រកប​ដោយ​បរិយាប័ន្នក្នុង​ពេល​ឆាប់ៗ​តាមរយៈ​កិច្ច​ពិគ្រោះពិភាក្សា ។ ដាស់តឿន​ស្ថាប័ន​ពាក់ព័ន្ធអាហ្វហ្កានីស្ថានត្រូវ​វាយ​ប្រហារ​យ៉ាង​ដាច់ខាតចំពោះ​​អង្គការ​ភេរវនិយម​ក្នុង​ស្រុក​ និង​ប្រើ​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ពីឫស​គល់ដើម្បី​លុប​បំបាត់​ភេរវនិយម​​ឱ្យ​បាន​ជ្រះស្រឡះ ក៏ដូច​ជា​បង្ការ​កុំឱ្យ​កម្លាំង​ភេរវនិយមនៅអាហ្វហ្កានីស្ថាន​បង្កផល​វិបាក​ដល់​ប្រទេស​ជិតខាង​ ។

      ទីពីរ ធ្វើ​ការ​ទាក់ទង​និង​កិច្ច​សន្ទនា​ជា​មួយ​អាហ្វហ្កានីស្ថាន ។ ធ្វើ​ការ​ប្រាស្រ័យទាក់ទង​ជា​មួយ​បណ្តាភាគីនានានៃអាហ្វហ្កានីស្ថាន ដោយ​ឈរ​លើ​មុំមានវិចារណញ្ញាណនិង​ជាក់ស្តែង ណែនាំ​និង​ជំរុញឱ្យ​រចនាសម័្ពន្ធ​នយោបាយ​ថ្មីរបស់​អាហ្វហ្កានីស្ថានមានភាពកាន់​តែបើក​ទូលាយ​​និង​​បរិយាប័ន្ន​ អនុវត្ត​គោលនយោបាយ​ការ​ទូត​ប្រកប​ដោយ​ភាព​ទន់​ភ្លន់និង​នឹង​នរ  មាន​មេត្រីភាព​ជា​មួយបណ្តា​ប្រទេស​នានានៅលើ​ពិភពលោក ជា​ពិសេស​គឺ​ប្រទេស​ជិត​ខាង​ ។

      ទីបី ជួយ​ប្រជាជន​អាហ្វហ្កានីស្ថានឱ្យ​ឆ្លងផុត​​គ្រាលំបាក ។ គួរតែ​ផ្តល់​ការ​គាំទ្រផ្នែក​​មនុស្សធម៌​និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ដល់​អាហ្វហ្កានីស្ថាន ជួយ​ប្រជាជន​អាហ្វហ្កានីស្ថានឱ្យ​ដោះស្រាយ​បញ្ហា​លំបាក ។ ប្រទេស​ចិន​បាន​ប្រកាស​ថា​នឹង​ដឹក​បញ្ជូន​សម្ភារៈជំនួយ​​បន្ទាន់​ទៅកាន់​អាហ្វហ្កានីស្ថានក្នុង​ពេល​ឆាប់ៗ ព្រម​នឹង​បន្ត​ផ្តល់​ជំនួយកាន់​តែ​ច្រើន​​តាម​លទ្ធភាព​របស់​ខ្លួនថែម​​ទៀត ។ ដោយ​ឡែក ក្នុង​នាមជា​អ្នក​បង្កឱ្យ​មាន​ស្ថានភាពលំបាក​នៅ​អាហ្វហ្កានីស្ថាន ប្រទេស​មួយ​ចំនួន​គួរតែ​រៀនសូត្រពី​មេរៀននេះ​ និង​ត្រូវ​​មាន​ទំនួល​ខុស​ត្រូវ​ដែលទទួល​​រ៉ាប់រង​ចំពោះ​ការ​អភិវឌ្ឍ​របស់​អាហ្វហ្កានីស្ថាននៅពេល​អនាគត ៕

អ្នកបកប្រែ:郑磊

ពិភាក្សា()