孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កងទ័ពអាមេរិក​ទទួលស្គាល់​ថា ​មានជនស៊ីវិល​១០នាក់​បានស្លាប់ក្នុង​ការវាយប្រហារ​តាម​អាកាសទៅ​លើ​អាហ្វហ្កានីស្ថាន​​

2021-09-18 14:42:38

    កាលពី​ថ្ងៃទី១៧​ខែកញ្ញា​តាមម៉ោង​ក្នុងតំបន់ ​លោក ​Kenneth ​McKenzie ​មេបញ្ជាការនៃ​​បញ្ជាការដ្ឋាន​កណ្តាល​អាមេរិក​បានទទួល​ស្គាល់ថា ​តាម​ពិតទៅ​ កងទ័ពអាមេរិក​មិនបាន​បំផ្ទុះ​​សម្លាប់អ្នក​ដែល​ពួកគេហៅថា ​“ភេរវជន”ក្នុង​ការវាយប្រហារ​តាមអាកាស​​នៅ​ក្រុងកាប៊ុល​ រដ្ឋធានី​អាហ្វហ្កានីស្ថាន​កាលពីថ្ងៃទី២៩​ខែសីហានោះទេ​ ផ្ទុយទៅវិញ​ បែរជា​បាន​សម្លាប់​ជនស៊ីវិល​១០នាក់​ដោយ​ភាន់ច្រឡំ ​ក្នុងនោះ ​បូករួមទាំង​កុមារ៧នាក់ ។

    ថ្ងៃដដែល ​លោក ​Kenneth ​McKenzie ​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ដែលធ្វើឡើង​នៅវិមាន​បញ្ចកោណ​ថា ក្នុង​នាមជា​មេបញ្ជាការ​ លោកទទួល​ខុសត្រូវទាំង​ស្រុងចំពោះ​ការវាយប្រហារ​លើកនេះ ។

    បន្ទាប់ពី​កើតរឿងបំផ្ទុះ​នៅព្រលាន​យន្តហោះ​ក្រុងកាប៊ុល ​កងទ័ពអាមេរិក​បានប្រកាសពី​ប្រតិបត្តិការ​​វាយប្រហារ​អង្គការ IS-K​ ហើយបាន​ធ្វើការវាយប្រហារ​តាម​អាកាសដោយ​យន្តហោះ​គ្មានមនុស្ស​បើកទៅលើ​ក្រុងកាប៊ុល​ រដ្ឋធានី​អាហ្វហ្កានីស្ថាន​កាលពី​ថ្ងៃទី២៩ខែ​សីហា​ ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()