魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Xi Jinping ប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបតិ្តការសៀងហៃលើកទី ២១ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

2021-09-18 15:46:35 cri

    នៅ​រសៀល​ថ្ងៃទី ​១៧ ​ខែកញ្ញា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រតិបតិ្តការ​សៀងហៃ​លើក​ទី ​២១ ​ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ក្រុងប៉េកាំង ​។​

    លោក ​Xi ​Jinping ​បាន​លើកឡើង​ថា ​ចាប់តាំងពី​អង្គការសហប្រតិបតិ្តការសៀងហៃ​បាន​បង្កើត​ឡើង​អស់​រយៈពេល ​២០ ​ឆ្នាំ​មក ​បាន​គោរពតាម​"ស្មារតីសៀងហៃ"​ដែល​ផ្តួច​ផ្តើម​ឱ្យ​មាន​ទំនុកចិត្ត​លើ​គ្នា ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក ​សមភាព ​ពិគ្រោះ​ពិភាក្សាគ្នា ​គោរព​អរិយធម៌​ពិពិធកម្ម​និង​ស្វែងរក​ការអភិវឌ្ឍជាមួយគ្នា​ជាប់រហូត ​ក៏​ដូច​ជា​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រេចបាន​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​នៃ​ពិភពលោក​ព្រម​ទាំង​វឌ្ឍនភាព​របស់​មនុស្សជាតិ​និង​បាន​ជំរុញ​ការអនុវត្តជាក់ស្តែង​ខាង​ទ្រឹស្តី​សំខាន់​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​អន្តរជាតិ​បែបថ្មី​និង​សហគមន៍រួម​វាសនា​នៃ​មនុស្សជាតិ​ផងដែរ ​។​

    លោក ​Xi ​Jinping ​បាន​សង្កត់ធ្ងន់ថា ​អង្គការសហប្រតិបតិ្តការសៀងហៃ​បាន​ឈរនៅ​ចំណុច​ចាប់ផ្តើម​ថ្មី​នៃ​ប្រវត្តិសាស្ត្រ ​។ ​យើង​គួរតែ​ជ្រោង​ទង់​នៃ​"ស្មារតីសៀងហៃ" ​ជំរុញ​ការ​អភិវឌ្ឍ​របស់ខ្លួន​ក្នុង​និម្មាបនកម្ម​ដ៏​មហិមា​នៃ​ការអភិវឌ្ឍរួម​របស់​មនុស្សជាតិ ​ក៏ដូច​ជា​បង្កើត​សហគមន៍រួមវាសនា​នៃ​អង្គការសហប្រតិបតិ្តការ​សៀងហៃ​ដែលមាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​និង​រួមចំណែក​កាន់តែធំ​ក្នុង​ការ​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​និង​វិបុលភពរួម​នៃ​ពិភព​លោក ​៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()