郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

តំណាងចិនអធិប្បាយពីគោលជំហរស្តីពីការការពារសិទ្ធិមនុស្សរបស់ស្រ្តីនិងកុមារីក្នុងការប៉ះទង្គិចនិងបន្ទាប់ពីការប៉ះទង្គិចក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

2021-09-18 15:58:40 cri

      ថ្ងៃទី​១៧ ខែ​កញ្ញា សន្និសីទក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​លើក​ទី ៤៨ បាន​បើក​ធ្វើ​កិច្ច​សន្ទនា​ស្តីពីបញ្ហា​​សិទ្ធិមនុស្ស​របស់​ស្ត្រីនិង​កុមារីក្នុង​ការ​ប៉ះទង្គិច​និង​បន្ទាប់ពីការ​ប៉ះទង្គិច​ ។ លោក Jiang  Duan កុងស៊ុល​នៃ​ប្រតិភូ​ចិន​ប្រចាំជាអចិន្ត្រៃយ៍​នៅទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្រុង​ហ្សឺណែវ​បាន​អធិប្បាយ​ពីគោលជំហរ​របស់ប្រទេស​ចិន​ ។

      លោក Jiang  Duan បាន​ថ្លែង​ថា ប្រទេស​អាមេរិក អង់គ្លេស​និង​អូស្ត្រាលីជាដើម​បាន​បំផុស​សង្គ្រាម​ចំពោះអាហ្វហ្កានីស្ថាន​ ក្រោម​លេសប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ បណ្តាល​ឱ្យជនស៊ីវិល​ឥតទោស​ពៃរិ៍​ស្លាប់​បាត់បង់ជីវិត​ រង​របួស​និង​និរាសព្រាត់ប្រាស់ ក្នុង​នោះស្ត្រីនិង​កុមារី​បាន​រង​ផល​ប៉ះពាល់ធ្ងន់​ធ្ងរ​ជាង​គេ ។ ប្រទេស​ចិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​រឿង​នេះ ហើយ​អំពាវនាវ​ការិយាល័យឧត្តម​ស្នងការ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្សនៃ​អង្គការ​សហប្រជាជាតិ​និង​យន្តការ​ពិសេស​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះបញ្ហា​បំពាន​សិទ្ធិ​មនុស្ស​របស់​ស្ត្រីនិង​កុមារី​ដែល​បណ្តាល​មក​ពី​ករ​​ជ្រៀត​ជ្រែកខាង​យោធាដោយ​ខុស​ច្បាប់ ។

        លោក Jiang  Duan បាន​ថ្លែងទៀត​​ថា យន្តការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ជា​ច្រើន​លើក​ថា ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើកទីពីរ កងទ័ព​ជប៉ុន​បាន​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​រំលោភសេពសន្ថវៈដោយ​ទ្រង់ទ្រាយ​ធំនៅ​ក្រុង​ណានជីង​ប្រទេ​សចិន​ និង​បង្ខំ​ស្ត្រីឱ្យ​បម្រើផ្លូវភេទក្នុងជួរទ័ពនៅប្រទេស​ជាច្រើន​ ប្រវត្តិសាស្ត្រ​ទាំង​នេះ​មាន​ភស្តុតាង​ពិតជាក់ស្តែង​ មិន​អាច​បដិសោធបាន​នោះឡើយ ។ រហូត​ដល់​បច្ចុប្បន្ន​នេះ នៅជប៉ុន នៅតែ​មាន​មនុស្ស​ជាច្រើន​ប៉ុនប៉ង​បដិសោធបទ​ឧក្រិដ្ឋដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​​ចក្រពត្តិនិយមជប៉ុនដែល​បង្ក​ការ​ឈ្លានពាន​ ដូច​ជា​​​ការ​សម្លាប់​រង្គាល​នៅ​ក្រុង​ណានជីងនិងចាប់ឃុំ​ស្ត្រីដើម្បី​បម្រើផ្លូវភេទក្នុងជួរទ័ពជាដើម​ រហូត​ដល់​ប្រវតិ្តសាស្ត្រ​ឈ្លានពានទៀត​ផង​​ នេះ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សិទ្ធិមនុស្ស​នៃ​ប្រជាជន​ប្រទេស​រង​គ្រោះ ។ ប្រទេស​ចិន​ដាស់តឿន​ជប៉ុនឱ្យ​​ប្រកាន់ឥរិយាបថត្រឹមត្រូវ​និង​គិតពិចារណាពី​កំហុសក្នុង​​ប្រវត្តិសាស្ត្រឈ្លានពាន​ គោរពកាតព្វកិច្ចសិទ្ធិមនុស្ស​​អន្តរជាតិ​ ដោះស្រាយ​បញ្ហា​ស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ពដែលជា​បញ្ហា​​បន្សល់​ទុក​ពីប្រវត្តិសាស្ត្រ​ ដោយ​ប្រកាន់​អាកប្បកិរិយាស្មោះត្រង់និង​មានទំនួល​ខុស​ត្រូវ ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()