王幸
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក​ Xi ​Jinping​ ប្រធានរដ្ឋ​ចិនថ្លែងថា ក្តាប់​អនាគតនិងជោគវាសនានៃការអភិវឌ្ឍ​​និងវឌ្ឍ​​ន​​ភា​ព​របស់​ប្រទេសខ្លួន​នៅក្នុងដៃរបស់ខ្លួ​ន​

2021-09-18 09:20:14

​ថ្ងៃទី ១៧ ខែកញ្ញា​ ឆ្នាំ ២០២១​ លោក​ Xi ​Jinping​ ប្រធានរដ្ឋ​ចិនបាន​អញ្ជើញ​ចូលរួម​​​​កិច្ចប្រជុំកំពូល​អង្គការសហប្រតិបត្តិការសៀងហៃលើកទី ២១​​ និង​ថ្លែង​សុន្ទរកថាគន្លឹះតា​ប្រព័​ន្ធ​វីដេអូ​ ។ 

លោក​ Xi ​Jinping​ បាន​គូសបញ្ជាក់ថា ថ្ងៃនេះ អង្គការសហប្រតិបត្តិការសៀងហៃ​បាន​ឈរលើ​ចំណុច​ប្រវត្តិសាស្ត្រថ្មី​ ។ ​យើង​ត្រូវ​ប្រកាន់ខ្ជាប់នូវ​”ស្មារតី​សៀងហៃ​” ​ជំរុញ​ការអភិវឌ្ឍ​​របស់​ខ្លួន​ក្នុង​និម្មាបនកម្ម​ដ៏ធំធេងនៃ​​ការអភិវឌ្ឍ​រួមរបស់​​មនុស្សជាតិ​ ដើរលើ​​ផ្លូវ​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ ផ្លូវ​ទទួលខុសត្រូវ​រួមគ្នា ផ្លូវ​បើកទូលាយនិង​រួមគ្នាបញ្ជូល​ ផ្លូវសច្ចយុត្តិធម៌​​និងសមភាព​ ដើម្បី​កសាង​សហគមន៍រួម​វាសនាតែមួយនៃ​អង្គការសហប្រតិបត្តិការសៀងហៃ​ដែល​កាន់តែ​ជិតស្និទ្ធ​ ក្នុងន័យ​​រួមចំណែកកាន់តែធំធេងសម្រាប់​សន្តិភាព​យូរអង្វែងនិងវិបុលភាពរួមនៃ​​ពិភពលោក ។ 

លោកបានលើកឡើងទៀតថា យើង​នឹង​ប្រកានខ្ជាប់នូវ​ជំនឿចិត្ត​​យ៉ាង​មុតមាំផ្នែក​ប្រព័ន្ធរបប​​ គាំទ្រ​​យ៉ាង​មុតមាំដល់​​​ប្រទេស​នានា​ស្វែង​រក​មាគ៌ាអភិវឌ្ឍ​ន៍និងរូប​មន្ត​អភិបាលកិច្ចដែល​សមស្របតាមសភាព​ការណ៍​​ជាតិ​របស់ខ្លួន​​ ។ មិនអនុញ្ញាត​ឱ្យ​កម្លាំង​ខាង​ក្រៅ​យកលេស​ណាមួយមក​​ជ្រៀតជ្រែកក្នុង​កិច្ចការផ្ទៃ​របស់​ប្រទេស​ក្នុងតំបន់នោះ​ឡើយ​ យើង​ត្រូវ​ក្តាប់​អនាគតនិង​ជោគវាសនា​​នៃការអភិវឌ្ឍ​​​និង​​វឌ្ឍ​នភាព​របស់​ប្រទេសយើង​​នៅក្នុងដៃរបស់ខ្លួ​ន​​ ៕ 

អ្នកបកប្រែ:王幸

ពិភាក្សា()