郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បារាំងកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកនិងអូស្រ្តាលីឱ្យត្រឡប់ទៅវិញ ដើម្បីសម្តែងការតវ៉ាចំពោះការជួញដូរនាវាមុជទឹករវាងអាមេរិកនិងអូស្រ្តាលី

2021-09-18 11:19:12 cri

      ថ្លែង​ក្នុងសេចក្តី​ប្រកាសព័ត៌មាន​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១៧​ខែ​កញ្ញា តាម​ម៉ោង​ក្នុង​តំបន់ លោក​Le Drianរដ្ឋមន្រ្តី​ការ​បរទេស​បារាំង​បាន​លើក​ឡើង​ថា ដោយ​ទទួល​បទ​បញ្ជា​របស់លោក​ម៉ាក្រុង​ប្រធានាធិបតី​បារាំង ប្រទេស​បារាំង​នឹង​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូតប្រចាំ​នៅ​អាមេរិក​និង​អូស្រ្តាលី​ឱ្យត្រឡប់មក​វិញភ្លាម ដើម្បី​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​រឿង​ដែល​អូស្រ្តាលីលុប​ចោល​ដោយ​ឯកតោភាគី​នូវ​កិច្ច​ព្រម​ព្រៀង​ក្នុង​តម្លៃ​៥សែន​៦​ម៉ឺន​លាន​ប្រាក់​អឺរ៉ូ​ដើម្បី​សាងសង់នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយគ្លេអ៊ែរ​ចំនួន​១២​គ្រឿង​ដែល​បាន​ចុះ​ហត្ថលេខា​ជា​មួយ​បារាំង។

      លោក​Le Drianបាន​ថ្លែង​ថា សេចក្តី​ប្រកាស​រួម​ដែល​ចេញ​ផ្សាយ​ដោយ​អូស្រ្តាលី​និង​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​វា​នឹង​បង្ក​ជា​ផល​វិបាក​ខ្លាំង​ណាស់ សេចក្តី​សម្រេចចិត្ត​របស់​បារាំង​បែប​នេះ​គឺ​សមហេតុសមផល។ សេចក្តី​ប្រកាស​បាន​ឱ្យ​ដឹង​ថា ទង្វើដែល​បំពាន​លើ​ទំនុក​ចិត្ត​នេះ​ធ្វើ​ឱ្យ​យើង​មិន​អាច​ទទួល​យក​បានទេ ព្រោះវា​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ជា​ដៃគូ៕

អ្នកបកប្រែ:郑磊

ពិភាក្សា()