郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រទេសចិនតំណាងប្រទេសមួយក្រុមថ្លែងសុន្ទរកថារួមក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយបានផ្តោតការយកចិត្តទុកដាក់ដល់បញ្ហាជួញដូរមនុស្សនិងសកម្មភាពបង្ខិតបង្ខំឱ្យធ្វើពលកម្មរបស់អាមេរិក

2021-09-18 11:21:40 cri

      ថ្ងៃទី​១៧ ខែ​កញ្ញា ​សន្និសីទ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិលើកទី​៤៨ បាន​ធ្វើ​កិច្ច​សន្ទនា​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​អំពីបញ្ហា​ទាសភាពនា​សម័យ​ទំនើប ។ លោក Jiang Duan តំណាង​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្រុង​ហ្សឺណែវ​បាន​តំណា​ងឱ្យ​ប្រទេស​មួយ​ចំនួន​ថ្លែង​សុន្ទរកថា​រួម​ ដោយ​បានផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ដល់​បញ្ហា​ជួញដូរ​មនុស្ស​និង​សកម្មភាព​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​របស់អាមេរិក​ ។

      សុន្ទរកថា​រួម​បាន​លើក​ឡើង​ថា ក្នុង​ប្រវត្តិសាស្ត្រ​ អាមេរិក​បាន​អនុវត្ត​របបទាសករ​និង​ជំនួញ​ទាសករ​ដ៏​អាក្រក់ បច្ចុប្បន្ន​នេះ អាមេរិក​នៅតែជា​តំបន់​ដែល​មាន​បញ្ហា​​ជួញដូរ​មនុស្ស​និង​សកម្មភាព​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​ពលកម្មយ៉ាង​ធ្ងន់​ធ្ងរ ។ ជា​រៀងរាល់​ឆ្នាំ​ អាមេរិក​ជួញដូរ​មនុស្ស​ពី​បរទេស​ទៅក្នុង​ស្រុក​ចំនួនជិត​១សែន​នាក់ ដើម្បី​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​ពលកម្ម បច្ចុប្បន្ន​នេះ នៅអាមេរិក​ មាន​មនុស្ស​យ៉ាង​ហោចណាស់៥សែន​នាក់​កំពុង​រង​ទុក្ខ​ទាសភាព អាមេរិក​ក៏​មាន​ពលករ​កុមារ​ជា​ច្រើន​ដែលកំពុងធ្វើ​កសិកម្ម​ មាន​ស្រ្តី​នង​កុមារ​ចំនួន​ពី​២៤​ម៉ឺន​ដល់​៣​សែន​២ម៉ឺន​៥ពាន់នាក់​ធ្លាក់​ខ្លួន​ជា​ទាសករផ្លូវ​ភេទ បន្ទាប់ពីត្រូវ​ជួញដូរជា​ទាសករ​ផ្លូវ​ភេទ​ កុមារ​ទាំង​នោះ​គិត​ជា​មធ្យម​អាច​រស់រាន​មានជីវិត​តែ​៧​ឆ្នាំប៉ុណ្ណោះ ។

      សុន្ទរកថា​រួម​បានឱ្យ​ដឹង​ទៀត​ថា អាមេរិក​ចាំបាច់ត្រូវ​ចាត់វិធានការ​ភ្លាម អនុម័ត​សនិ្ធ​សញ្ញា​សិទិ្ធមនុស្ស​ ដូច​ជា «​សនិ្ធសញ្ញា​សិទ្ធិកុមារ» និង​ «​សន្ធិសញ្ញា​ស្តីពី​ការ​លុប​បំបាត់​រាល់​ការ​រើសអើង​ចំពោះស្រ្តី​តាម​គ្រប់​រូបភាព»ជាដើម ក្នុងន័យ​ជួយ​រំដោះ​ស្រ្តី​និង​កុមារ​រាប់ម៉ឺន​រាប់​ពាន់​នាក់​ដែល​បាន​និង​កំពុង​ទទួល​រង​ការ​ជាន់​ឈ្លីនិង​ទារុណកម្ម​ឱ្យ​ចេញផុត​ពី​ទុក្ខវេទនា ព្រមទាំង​ត្រូវ​ផ្តន្ទាទោស​ជន​ល្មើស​តាម​ច្បាប់ជា​ដាច់ខាត ៕

អ្នកបកប្រែ:郑磊

ពិភាក្សា()